ព្រឹតិ្តការណ៍ថ្មីៗ

រណ្ដៅដីរបស់ ចែហ្គិច កំពុងបំពានកិច្ចសន្យារបស់មន្ទីរ៉ែនិងថាមពល ខេត្តសៀមរាប

3 ខែ មុន 66 តូ សុផល

សៀមរាប៖ ឈ្មួញម្នាក់ឈ្មោះ (ហ្គិច) ពិតជាមានអំណាចខ្លាំងជាង ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ព្រោះរណ្ដៅដី ដែលគាត់ប្រើគ្រឿងចក្រអិចស្ការ កាយលក់នោះមានជម្រៅជ្រៅ មើលឃើញឡានដឹកដីឡឹមៗប៉ុនក្រចកដៃ។

បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា រណ្តៅដីមានជម្រៅជិតដល់ក្បាលប៉្រែតរបស់ឈ្មោះចែ ហ្កិច មិនគោរពកិច្ចសន្យា របស់មន្ទីរ៉ែនិងថាមពល ខេត្តសៀមរាប និងបន្តកាយរៀងរាល់ថ្ងៃ យ៉ាងក្រអឺតក្រទម ដោយមិនញញើតអ្វីទាំងអស់។

ទីតាំងរណ្តៅក្បាលជិតដល់ប្រ៉ែតរបស់ឈ្មោះ ចែហ្កិច ស្ថិតនៅក្នុង សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។

ដោយថៅកែ ឈ្មោះខាងលើ ប្រើអំណាចយ៉ាងធំធេង បានបំពានច្បាប់របស់មន្ទីរ៉ែនិងថាមពល លោកប្រធានមន្ទីរ យ៉ាងច្បាស់ក្រឡែត។ ដោយហេតុថាចែ ហ្កិច ធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពកាយដីមុនចូលឆ្នាំមកម្លេះ។ គេសង្ស័យប្រធាមន្ទីររ៉ែនិងថាមពល ខេត្តសៀមរាប និងមន្ត្រីពាក់ព័ន្ធ ឃុបឃិតគ្នាជាមួយឈ្មួញរូបនេះ ទើបចែហ្គិច មិនរាងចាលបែបនេះ។

លោក មាស ជូរ៉ានី ប្រធានមន្ទីរ៉ែនិង ថាមពលខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានថាថៅកែឈ្មោះខាងលើ កំពុងល្មើសនោះ លោកបានឲ្យធ្វើកិច្ច សន្យា បញ្ឈប់ម្តងរួចមកហើយកាលមុនចូលឆ្នាំមក តែបុគ្គលរូបនេះនៅបន្តលោកនិងចាត់កូនចៅចុះទៅពិនិត្យឃើញដូច្នោះមែនលោកនិងចាត់ការតាមវិធីច្បាប់ ព្រោះថៅកែបើកអាជីវកម្ម ជីកយកអាចម៍ដីលក់លោកបានធ្វើច្បាប់កំណត់ឲ្យត្រឹមត្រូវហើយ លើសពីការណែនាំរបស់មន្ទីរលោកនិងដាក់កម្លាំចុះចាប់ភ្លាម។

មជ្ឍដ្ឋាននានាបានលើកឡើងថា ចំណាត់ការរបស់មន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ហាក់គ្មានប្រសិទ្ធិភាព ចំពោះឈ្មួញនានា ឬអាចជាលេស ក្នុងការឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ