ព្រឹតិ្តការណ៍ថ្មីៗ

អារក ប្លន់យកម៉ូតូ MSX គេចខ្លួន១ថ្ងៃ ត្រូវប៉េអឹមតាមចាប់មកវិញ!

3 សប្តាហ៍ មុន 109 តូ សុផល

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំចរ សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០១៨ វេលាម៉ោង ១១ និង០០នាទី កម្លាំងអ.ហក្រុងប៉ោយប៉ែត សហការជាមួយកំលាំងអហស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ឯកម៉ែន ភិរម្យ មេបញ្ជាររង អហខេត្តបន្ទាយមានជ័យ បានចុះទៅដល់ចំនុចភូមិកណ្ដាល ឃុំ/ស្រុក ស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ ធ្វើការចាប់ខ្លួនជន សង្ស័យចំនួន ០២នាក់៖ពីបទៈ ឃាតកម្មគិតទុកជាមុន និងលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីវេលាម៉ោង ២៣ និង៣០នាទី ថ្ងៃ ទី២៧ ខែមេសា ឆ្នាំ២០១៨ នៅ ចំណុចលើកំណាត់ផ្លូវលំភ្នំ១០០ ចំងាយ៥០០ ម៉ែត្រពីចុងស្រល់ផ្កាយ៥ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យ

ទី១ឈ្មោះគង់ ណាលីន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ទី២ ឈ្មោះ លន់ រតនះ ហៅក្រៅ ណាក់ ភេទ ប្រុស អាយុ ១៥ឆ្នាំ (02,03,2003) រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះ ឈ្មោះឡាង សុចិត្តា ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ រងរបួសត្រងបំពង់ក(របួសធ្ងន់ ដោយស្នាមកាំបិត)
ក្រោយពីចាប់ខ្លួនជនសង្ស័យហើយនៅវេលា ម៉ោង១៣និង៣០នាទី ថ្ងៃដដែល កម្លាំងងអាវុធ ហត្ថ បានចុះរុករកវត្ថុតាងកាំបិតចិតបន្លែ តាមការចង្អុលបង្ហាញរបស់ជនសង្ស័យទាំងពីរ។

ចាប់យកវត្ថុតាងរួមមាន៖ ម៉ូតូម៉ាកអឹមអេសអ៊ិច(MSX)ពណ៌ស ផលិតឆ្នាំ ២០១៦ លេខតួលេខម៉ាស៊ីន៥២៩៥២៥៥ គ្មានស្លាលេខចំនួន០១គ្រឿង កូនកាំបិតចិតបន្លែចុងស្រួចពណ៌សដងឈើចំនួន១។

ប្រភពបានអោយដឹងថា មុខពេលកើតហេតុជនសង្ស័យទាំងពីរនាក់ បានល្បួងលួងជនរងគ្រោះ អោយយកម៉ូតូដឹកពួកគេដើលេង ដល់កន្លែងកើតហេតុជនសង្ស័យឈ្មោះ រតនះ បានយកកូនកាំបិតអារក និងទាញទំលាក់ពីលើម៉ូតូផ្ដួលទៅនិងដីបន្ទាប់មកបានព្រួតគ្នាចាប់ដៃចាប់ ជើងយកកាំបិតអារក បន្ថែមហើយជិះម៉ូតូជនរងគ្រោះគេចខ្លួន ទៅលាក់ខ្លួននៅស្រុកម៉ាឡៃ។

ករណីៈខាងលើនេះកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បាននឹងកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ