ព្រឹតិ្តការណ៍ថ្មីៗ

(សារទឹកភ្នែក) អូនសន្យាឈប់រករឿង ឈប់កុហកហើយ ហេតុអីទៅចោលអូនបែបនេះ?

2 ខែ មុន 487 តូ សុផល

​ខេត្តកោះកុង៖ ក្រោយករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៧និង ៣០នាទីព្រឹក​ថ្ងៃទី​២៨ ខែ​មេសា​ ឆ្នាំ​២០១៨​ ចន្លោះ​គីឡូម៉ែត្រ​ ១៤១-១៤២​ លើផ្លូវ​ជាតិ​លេខ​៤​ ស្ថិត​នៅ​ក្នុង​ភូមិ​អូរជ្រៅ​ ឃុំ​បឹងព្រាវ​ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង​ រវាង​រថយន្ត Lexus-470 មានទិសដៅពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះ​ទៅ​ភ្នំពេញ​ លុះ​ដល់ចំណុចខាងលើ​ ក៏បាន​បុក​នឹង​រថយន្ត​ដឹក​ប្រេង​ របស់​ក្រុមហ៊ុន​ PTT បណ្ដាលឲ្យ​ផ្ទុះ​ឆេះ​រថយន្ត​ទាំង​ពីរ​គ្រឿង ក្នុងនោះបណ្តាលអោយមនុស្សប្រុសស្រី៥នាក់ឆេះស្លាប់យ៉ាងអាណោចអធមបំផុង។

ខាងក្រោមជាសាររន្ធត់ចិត្ត

ត្រលប់មកវិញបងអួនទទួលយកអត់បានទេ អូនសន្យាឈប់រករឿង ឈប់កុហកហើយ ហេតុអីទៅចោលអូនបែបនេះ?

រយះពេលមួយឆ្នាំនេះ បងនៅមួយអូន បងនាំអូនស្គាល់គ្រប់កន្លែង រស់នៅមួយគ្នាដូចប្ដីប្រពន្ធទោះ ជាឋានះខុសគ្នា តែបងផ្ដល់ការស្រលាញ់អោយអូនលើសនារីដទៃ បងថាហាក្រោកឡើងមកថ្ងៃ 5នេះ birthday អូនជិតដល់ហើយ បងថាអោយអូនទៅកំពត់ លូវបងទៅណា មកវិញមក ដាវុន មនុស្សប្រុសម្នាក់ដែលអូនស្រលាញ់បំផុតជីវិត គ្មានអ្នកណាជំនួសបានទេ បងសួរថាបើយើងអត់បានការ យើងរស់នៅបែបនេះរហូតបានទេ? អូនឆ្លើយព្រមលំបាកជា មួយបង ទាំងអស់ ។

ហេតុអីយើងត្រូវព្រាត់ស្លាប់ ហេតុអីអោយអូនបាត់បង់ពេលនេះ? ហេតុអីទេវតាអឺយ សងមនុស្សប្រុសខ្ញុំស្រលាញ់មកវិញមក  ត្រលប់មកវិញមកវុន កុំអោយអូនរងចាំបែបនេះអី ថេង ដាវុន បងឯងក្រោកជេរអូនវិញមក យើងឈ្លោះគ្នាទៀត បងដឹងថាអូនចូលចិត្ត ញុំនំរ៉ូទីបនៅផែង បងតែងតែទិញអោយអូនបងហាយើងនៅមានរឿងច្រើនណាស់ កុំទៅ ចោលអូន អីបង កូនកណ្ដុរនៅកំពង់កំពុងចាំបងនិងអូនទៅដាក់អីអោយវាសុី ដាវុនក្រោកឡើងមក កុំអោយអូនឆ្គួតអីបង ទោះជាយើងឈ្លោះគ្នាតែបងតែងតែនៅក្រោកខ្នងអូន បងតែងជេរ អូនធុញ ហត់និងអូនរករឿងបង តេរកូបងមិនអោយធើការកើតទេ បងគិតមើលថាចាកចេញបែបនេះតើអូនអាចទទួលយកបានទេ? បងតែងតែប្រាប់មើលថែខ្លួនផង ព្រោះយើង ឈឺ បងតែងតែប្រចន្ទអូន វុនហា អូនស្រលាញ់បងម្នាក់គត់ ហើយនៅកំពតបងដឹងថាអូនចូលចិត្តជិះទូកមើលអំពិលអំពែក បងតែងតែនាំទៅគ្រប់កន្លែងថតរូបអោយអូនស្អាតៗ ក្រោកវិញមកណាអង្វយទេវតាអឺយ អោយគេវិញមក

#ថេងដាវុន តួ ឈ្នានីសអូនស្រលាញ់បងក្នុងមួយជីវិត សូមបងទៅអោយបានសុខមិនថាជាតិណាកុំអោយបងអភ័ព្វដូចពេលនេះទៀត ជាតិនេះមិនបានជាគូរនិងគ្នា សុំអោយដូចជាតិនេះលោកប្ដី។

បន្ថែមយោបល់របស់អ្នក

យោបល់