ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តកូរ៉េបើកកៀររ៉ឺម៉កដឹកមាន់ធ្លាក់យុវជនម្នាក់ ត្រូវរថយន្តកិនស្លាប់ចោលប្រពន្ធនិងកូនស្រីតូច២នាក់

2 ខែ មុន 67 តូ សុផល

ភ្នំពេញ៖  រ៉ឺម៉កម៉ូតូកង់បីដឹកមាន់មួយគ្រឿងជិះគ្នា៣នាក់ ត្រូវបានរថយន្តកូរ៉េមួយគ្រឿង បើកកៀរធ្លាក់យុវជនម្នាក់ចូលកងើក្រោយកិនស្លាប់ ចំណែករថយន្តបើករត់គេចបាត់ស្រមោល ហេតុការណ៍នេះ កាលពីវេលាម៉ោង៩និង ១៥នាទីយប់ ង្ថៃទី២៨ខែមេសាឆ្នាំ២០១៨ នៅតាមផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យុវជនរងគ្រោះ ឈ្មោះ ហេង ង៉ីម ហៅតឿ អាយុ៣២ឆ្នាំ ស្នាក់នៅ ភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិក្បាលត្រាច ឃុំ ស្រែចាក ស្រុកស្នួល ខេត្តក្រចេះ ។ មានប្រពន្ធនិងកូនស្រីតូចស្រី២នាក់រស់នៅឯស្រុកកំណើត ។

ប្រភពពីអ្នកបើករ៉ឺម៉កកង់បីបានឲ្យដឹថា ពួកគេមានគ្នាបីនាក់ក្រោយពីដឹកមាន់ដាក់ឲ្យម៉ូយអស់ហើយបានធ្វើដំណើរតាមផ្លូវវេងស្រេងពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុស្រាប់ តែមានរថយន្តកូរ៉េមួយគ្រឿងមិនចាំស្លាកលេខ បើកបរពី លិចទៅកើត ស្របទិសគ្នាដោយ បើកវ៉ារថយន្តកុងតឺន័រមួយគ្រឿងក៏ជ្រុលកៀររ៉ឺម៉កម៉ូតូបណ្ដាលឲ្យធ្លាក់យុវជនរងគ្រោះចូល កង់ក្រោយរថយន្តកិនស្លាប់ក្នុងថ្លុកឈាម គួរឲ្យអណោចអធ័មចោលប្រពន្ធនិងកូនស្រីតូច ២នាក់ដែលរស់នៅឯស្រុកកំណើត ។ ចំណែករថយន្តបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចចុះមកធ្វើការវាស់វែងយករ៉ឺម៉កម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យដើម្បីស្រាវជ្រាវរករថយន្តបង្ក ចំណែកសពយុវជនរងគ្រោះប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ