ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្ដម​ គួច​ ចំរើន​ ជួបសំណេះសំណាលជាមួយកម្មករនិយោជិតនៅក្រុមហ៊ុន​ មេត​ ថេក​

7 ខែ មុន 42 តូ សុផល

កំពង់ចា៖ នៅរសៀល​ថ្ងៃសៅរ៍​ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨​ ខែមេសា ឆ្នាំ២០១៨ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ បានអញ្ជើញជាគណៈអធិបតី ក្នុង​ពិធីសំណេះសំណាលជាមួយកម្មករនិយោជិតនៅក្រុមហ៊ុន​ មេត​ ថេក​ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣២ ទិវាពលកម្មអន្តរជាតិ (១ ឧសភា ១៨៨៦ – ១ ឧសភា ២០១៨) ដែលមានការចូលពី​ ឯកឧត្ដម​អភិបាលរងខេត្ត​ ប្រធាន​ អនុប្រធាន​មន្ទីរ មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្រ្តីរាជការសាលាខេត្ត និងបុគ្គលិកកម្មកររោងចក្រ សរុប ៣៥៦៧នាក់
ក្នុងឱកាសនេះ ដើម្បីឆ្លើយតបទៅនឹងស្មារតីថ្ងៃទី ១ ឧសភា ក្នុងនាមឯកឧត្តមអភិបាលខេត្ត​ បានអំពាវនាវដល់ កម្មករនិយោជិត អង្គការសហជីព អង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់លើ៤ចំនុចដូចខាងក្រោម ៖

១. រក្សាឲ្យបានការសាមគ្គីភាពផ្ទៃក្នុង រវាងនិយោជក និងកម្មករនិយោជិត និងត្រូវមើលឃើញឲ្យច្បាស់អំពីផងប្រយោជន៍ផ្ទាល់ខ្លួន ផលប្រយោជន៍ក្រុមហ៊ុន ព្រមទាំងផលប្រយោជន៍សង្គមទាំងមូលផងដែរ ។ ត្រូវបង្កើតមនសិកាស្រឡាញ់រាប់អានគ្នា ចេះជួយគ្នាទៅវិញទៅមក ចេះទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួន នឹងត្រូវខិតខំប្រឹងប្រែងដោយខ្លួនឯង ក្នុងការបង្កើតសកម្មភាពការងារបច្ចេកទេសវិជ្ជាជីវៈដើម្បីការរីកចំរើន និងមានអនាគតរឹងមាំភ្លឺស្វាង ។

២. ត្រូវខិតខំអនុវត្តច្បាស់ស្ដីពីការងារ និងច្បាស់ស្ដីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារ ព្រមទាំងបទប្បញ្ញត្តិពាក់ព័ន្ធនានាដើម្បីរក្សាស្ថិរភាពរបស់សហគ្រាសគ្រឹៈស្ថាន និងជីវភាពរបស់កម្មករនិយោជិត ។

៣. ខិតខំពង្រឹងភាពសុខដុម្យនារវាងនិយោជក និងកម្មករនិយោជិតដែលជាភាគីដៃគូដ៏សំខាន់ និងមិនអាចខ្វះបានសម្រាប់ស្ថិរភាពសង្គម និងរួមចំណែកអភិវឌ្ឍប្រទេសជាតិដូចប្រសាសន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ” កម្មករនិយោជិតត្រូវចាត់ទុកក្រុមហ៊ុនជាឆ្នាំងបាយរបស់ខ្លួន ហើយនិយោជកត្រូវចាត់ទុកកម្មករនិយោជិតជាដៃគូជីវិតមិនអាចខ្វះបានឡើយ ” ។

៤. សូមយកឱកាសទិវាពលកម្មអន្តរជាតិថ្ងៃទី ១ ខែឧសភានេះ ធ្វើការរៀបចំសកម្មភាពវប្បធម៌សិល្បៈ ការសម្រាក លំហែ កម្សាន្តរីករាយតាមលទ្ធភាពនឹងលក្ខណៈសម្បត្តិរៀងៗខ្លួនហើយត្រូវចៀសវាងធ្វើសកម្មភាពដែលនាំឲ្យរំខានដល់សណ្ដាប់ធ្នាប់សាធារណៈ និងបរិយាកាសសប្បាយរីករាយរបស់សង្គមជាតិ ។​ បន្តទៀត​ក៏មានរៀបចំកម្មវិធីចាប់រង្វាន់លើកទឹកចិត្តដល់កម្មករនិយោជិតផងដែរ​ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!