ព្រឹតិ្តការណ៍ថ្មីៗ

ពាក់ព័ន្ធករណីថ្នាំឆ្កួត ប៉ូលីសឃាត់ខ្លួនបុគ្គលិកក្លឹបម្នាក់យកសួរនាំ ក្រោយរកឃើញ កុមារ៣នាក់ពុល វង្វេងវង្វាន់ស្មារតី ដូចមនុស្សឆ្គួត

3 សប្តាហ៍ មុន 103 តូ សុផល

ព្រះសីហនុ ៖ រឿងរ៉ាវទាក់ទិនទៅនឹងករណីល្បីថាថ្នាំឆ្កួតចូលមកដល់ស្រុកខ្មែរ ហើយកុមារ៣នាក់បានប្រើវាបណ្តាលឱ្យវង្វេងវង្វាន់ស្មារតី និងបង្កឱ្យផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក នោះ កម្លាំងនគរបាល​នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានស្រាវជ្រាវនិងឈានទៅ ឃាត់ខ្លួនបុរសម្នាក់ឈ្មោះ​ វ៉ន​ វុត្ថា​ ភេទ​ ប្រុស​ អាយុ​ ១៧ឆ្នាំ​ មុខរបរ​ បុគ្គលិក​ ក្លឹប បុរស​ នៅវេលាម៉ោង​ ១១ និង៣០នាទី​ ព្រឹក ថ្ងៃ​ ២៧​ ខែ​ មេសា​ ឆ្នាំ២០១៨​ ដើម្បីយកទៅ​ សាកសួរ​ និងបាន​ យកទឹកដែលនៅក្នុងដបដែលក្មេងបានផឹក​ បណ្តាលឱ្យវង្វេងស្មារតីនោះ យកទៅពិសោធន៍​ ជាលទ្ធផល​ ឃើញ​ក្នុងទឹកនោះមាន ផ្ទុកសារធាតុញៀន​ ប្រភេទ​ 《អុិចស្តាហ្សី​ 》។

សូមជម្រាបថា នៅវេលាម៉ោង​ ១០ និង៣០នាទី​ ព្រឹកថ្ងៃទី២៧ខែមេសាឆ្នាំ២០១៨​ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ​ (ផ្នែកកុមារ)​ មានការព្យាបាល​ ក្មេង ប្រុសចំនួន​ ០៣នាក់​ ពុលថ្នាំ​មានឈ្មោះ​ដូចខាងក្រោម​ ៖ ១-​ ឈ្មោះ​ ឆន​ ឆវិន​ ភេទប្រុស​ អាយុ​ ១០ឆ្នាំ ២-​ ឈ្មោះ​ សូ​ រតនា​ ភេទប្រុស​ អាយុ​ ៨ឆ្នាំ ៣-​ ឈ្មោះ​ សូ​ រិទ្ធី​ ភេទ​ ប្រុស​ អាយុ​ ៧ឆ្នាំ​ ពួកគេទាំង​ ៣នាក់​ មានអាស័យដ្ឋាន​ក្រុម២៣​ ភូមិ​ ១​ សង្កាត់​ ៤​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​។​

បើតាមមន្ត្រីនគរបាលប្រាប់ថា ក្មេងទាំង០៣នាក់ត្រូវបាន​ ឪពុក​ ម្តាយ​ យកទៅព្យាបាល​ ក្រោយពីឃើញ​សភាពក្មេងទាំង ០៣នាក់​ ទន់​ រវ៉េករវ៉ក និយាយច្រើន​ ខុសពីធម្មតា​ ពេលទៅដល់មន្ទីរពេទ្យ​ ក្រុមគ្រូពេទ្យជំនាញបានចាក់ថ្នាំ​ ម៉ាក​ យ៉ាសុប៉ាម​ (​ ថ្នាំងងុយដេក​)​ ម្នាក់​ ១ម្ជុល​ និង​ ថ្នាំសុលគូថ​ ប្រហែល​ ១ម៉ោងក្រោយមក​ បុគ្គលិក អង្គការម្លប់តាប៉ាង​ ប្រចាំខេត្តព្រះសីហនុ​ បានទទួល​ យកក្មេងទាំង​ ៣​ ពីពេទ្យទៅ ស្នាក់ការបស់គាត់​ ដោយអោយ​ ញាំុទឹកក្រូច​ និង​ ចាក់ភ្លេង​ អោយរាំ​ ដើម្បី​ សំរួលអារម្មណ៍​ អោយឆាប់ស្វាង​ ។​ ក្រោយមកក៏ប្រគល់អោយឪពុកម្តាយ​ យកទៅផ្ទះវិញ​ រៀងៗខ្លួន​ ។

​មន្ត្រីនគរបាលបញ្ជាក់ថា មុនពេលមានហេតុការណ៍នេះកើតឡើងគឺ នៅវេលាម៉ោង​ ០៨ និង៣០នាទី​ ថ្ងៃទី២៧​ ខែ​ មេសា​ ឆ្នាំ​ ២០១៨​ នៅផ្ទះឈ្មោះ​ អុឹម​ សារ៉ន​ ភេទ​ ស្រី​ អាយុ​ ៤៣ឆ្នាំ​ មុខរបរ​ លក់ដូរ​ មានទីលំនៅក្រុម​ ២៦​ ភូមិ១​ សង្កាត់​ ៤​ ក្រុង​ ខេត្ត​ ព្រះសីហនុ​ ដោយ មានក្មេង​ៗ​ ៣ទៅ៤​ នាក់​ អង្គុយញាំនំចំណីធម្មតា ។ ក្រោយមកក៍ស្រាប់តែ​ ឈ្មោះ​ វ៉ន​ វុត្ថា​ ភេទ​ ប្រុសអាយុ​ ១៧ឆ្នាំ​ មានទីលំនៅ​ ក្រុម​ ២៣​ ភូមិ​ ១​ សង្កាត់​ ៤​ ក្រុង​ ព្រះសីហនុ​ ខេត្តព្រះសីហនុ​ មុខរបរ​ បុគ្គលិក​ ក្លឹប បុរស​ ដែលមានទីតាំងស្ថិតក្នុងភូមិ​ ៣​ សង្កាត់​ ៣​ ក្រុង​ ព្រះសីហនុ​ ខេត្តព្រះសីហនុ​ ដែលមានថៅកែ​ ក្លឹបជាជនជាតិចិន​ បានយកដបទឹក​ថ្នាំ​ ដែលចិនបោះចោលក្នុងធុងសំរាម​ យកមកលាយទឹកសុទ្ធ​ រួចពេលមកដល់ផ្ទះ​របស់ស្ត្រី​ អុឹម​ សារ៉ន​ ឈ្មោះវ៉ន វុត្ថា នោះ ក៍បានទិញទឹកក្រូច​ យកមកចាក់លាយ​ រួចចែកក្មេងឱ្យៗ​ ៤នាក់ផឹក ។ ក្មេងទាំង៤នាក់នោះមានឈ្មោះទី១-​ ឈ្មោះ​ គង់​ កយ​ ភេទប្រុស​ អាយុ​ ១៣ឆ្នាំ ទី២-​ ឈ្មោះ​ ឆន​ ឆវិន​ ភេទ​ ប្រុស​ អាយុ​ ១០ឆ្នាំ ទី៣-​ ឈ្មោះ​ សូ​ រតនា​ ភេទ​ ប្រុស​ អាយុ​ ៨ឆ្នាំ និងទី៤-​ ឈ្មោះ​ សូ​ រិទ្ធី​ ភេទ​ ប្រុស​ អាយុ​ ៧ឆ្នាំ​ ។ ពេលហុចឱ្យក្មេងៗផឹកឈ្មោះ វ៉ន វុត្ថា បានប្រាប់ក្មេងៗថា ពួកឯងមកផឹកទឹកទំពាំងបាយជូ​អត់ ពេល​នោះក្មេង​ ទី១​ ឈ្មោះ​ គង់​ កយ​ ផឹកបានបន្តិច​ ក៏ឈប់​ ដោយសារមានជាតិ​ ល្វីង​ ឯក្មេងៗ​៣នាក់ទៀតផឹកម្នាក់​ អស់​ ២ទៅ៣ កូនកែវ​ ។ ពេលផឹករួចក៏នាំគ្នាដើរទៅ​ ផ្ទះ​ មួយសន្ទុះក្រោយមកក៏មានសភាពដូចខាងលើ​ ដោយក្មេងឈ្មោះ​ គង់​ កយ​ ពេលទៅដល់ផ្ទះរក​ អីហូប​ បន្ថែមក៏ស្វាងវិញទៅ​ មិនមានបញ្ហាអ្វីទេ។​ ចំណែក​ក្មេងៗ ៣នាក់ក់ទៀត​ ឈ្មោះ​ ឆន​ ឆវិន​ ឈ្មោះសូ រតនា​ ឈ្មោះកមសូ​ រិទ្ធី​ មិនបានញាំអីបន្ថែម ក៍មានអាការៈទន់ដៃជើង វៀចដៃជើង មុខមាត់ វង្វេងវង្វាន់ស្មារតី លែងដឹងខុសត្រូវតែម្តង ហើយភ្លាមៗនោះ ឪពុកម្តាយពួកគេ ប្រញ៉ាប់យកទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗ​ ។

គ្រុមគ្រូពេទ្យបានអះអាងថាក្មេងៗទាំងនេះ ប្រតិកម្មទៅនឹងថ្នាំមានសារធាតុញៀន ទើបបណ្តាលឱ្យវង្វេងស្មារតីបែប ដោយសារតែក្មេងៗមានកម្លាំងខ្សោយ មិនអាចទប់នឹងកម្លាំងថ្នាំនោះបានទើបទន់ដៃជើងបែបនេះ។

សមត្ថកិច្ចថា វាមិនមែនជាប្រភេទថ្នាំឆ្គួតអីទេ ជាថ្នាំញៀនប្រភេទ ” អ៊ីចស្តាហ្សី ” ថ្នាំសប្បាយ ឫហៅថាថ្នាំគ្រវីក្បាល ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ