ព្រឹតិ្តការណ៍ថ្មីៗ

លោក ហ៊ុន ម៉ាណែត បន្តជួបពិភាក្សាការងារជាមួយអគ្គបណ្ជាការនៃកងស្វ័យការពារជប៉ុន និងមេបញ្ជាការកងទ័ពជើងគោក នៃកងស្វ័យការពារជប៉ុន

7 ខែ មុន 48 តូ សុផល

ជប៉ុន៖ បន្ទាប់ពីជួបសម្តែងការគួរសមជាមួយឯកឧត្តមរដ្ឋមន្ត្រីការពារជាតិជប៉ុន នារសៀល ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨ដដែលនេះ លោក ហ៊ុន ម៉ាណែត បានបន្តជួបពិភាក្សាការងារជាមួយឯកឧត្តមឧត្តមនាវី កាតស៊ូតូស៊ី កាវ៉ាណូ (Katsutoshi Kawano) នាយសេនាធិការចម្រុះ នៃកងស្វ័យការពារជប៉ុន ឯកឧត្តមឧត្តមសេនីយ៌ កុហ្ស៊ី យ៉ាម៉ាសាគី (Koji Yamasaki) នាយសេនាធិការកងទ័ពជើងគោក នៃកងស្វ័យការពារជប៉ុន ក្នុងជំនួបពីរដាច់ដោយឡែកពីគ្នា ។

ក្នុងជំនួបនេះភាគីទាំងពីរបានចែករំលែកបទពិសោធន៏គ្នាទៅវិញទៅមកពាក់ព័ន្ធនឹងវិស័យការពារជាតិ ជាពិសេសសកម្មភាពចូលរួមប្រតិបត្តការរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធារវាងប្រទេសទាំងពីរផងដែរ។
សូមបញ្ជាក់ថា នៅក្នុងកំឡុងពេលទស្សនកិច្ចរយៈពេល៥ថ្ងៃនៅក្នុងប្រទេសជប៉ុន ចាប់ថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨  លោក ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុន ក្រសួងការបរទេស ក្រសួងការពារជាតិ កងស្វ័យការពារ និងគណបក្សប្រជាធិបតេយ្យសេរី ព្រមទាំងជួបពិភាក្សាការងារជាមួយឥស្សរជន និងសមាជិកសភារបស់ជប៉ុនមួយចំនួនទៀតផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!