ព្រឹតិ្តការណ៍ថ្មីៗ

(ស្លុតចិត្ត) សពអ្នកស្លាប់ទាំង៥ ដែលជួបគ្រោះ ថ្នាក់ចរាចរណ៍នៅកោះកុង បានបូជា ដំណាក់គ្នា

3 សប្តាហ៍ មុន 324 តូ សុផល

កោះកុង ៖ តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា សាកសពជនរងគ្រោះទាំង៥នាក់ដែលឆេះស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងឡានលិចស៊ីស៤៧០បុកជាមួយឡានដឹងប្រេងរបស់ក្រុមហ៊ុនPttនោះ បានសម្រេចពីអាណាព្យាបាល ហើយបានបូជាព្រមៗគ្នាតែម្តងនៅបរិវេនវត្តក្នុងស្រុកកំពង់សិលានោះហើយ នាល្ងាចថ្ងៃកើតហេតុដដែលនេះ។

សូមបញ្ជាក់ផងដែរថា តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង បាននៅវេលាម៉ោងជាង២រសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះបានឲ្យដឹងថា សពជនរងគ្រោះ​ នៅក្នុងរថយន្ដ Lexus470 ដែលបុកជាមួយ​រថយន្ដដឹកសាំងក្រុមហ៊ុន PTT នៅស្រុកស្រែអំបិល ត្រូវបានស្គាល់អត្ដសញ្ញាណចំនួន៤នាក់។

របាយការណ៍បឋមបានបញ្ជាក់ថា ​ទី១៖​ជនរងគ្រោះដែលជាអ្នកបើកបរ ឈ្មោះ​ ធេង​ ដាវុន​ ភេទប្រុស អាយុ២៨ឆ្នាំ ​ជាមន្រ្តីមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពត, ទី២៖ឈ្មោះ យ៉ា​ ភេទ​ប្រុស, ទី៣៖ឈ្មោះ​ ដារ៉ា​ ភេទប្រុស​ អាយុ​២៦ឆ្នាំ, ទី៤៖ឈ្មោះ​ ឈឹម រដ្ឋា​ ភេទស្រី​ អាយុ២១ឆ្នាំ ដែលពួកគេរស់នៅខេត្តព្រះសីហនុ ដោយឡែកសពម្នាក់ទៀត មិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយទេ។​

សម្រាប់គ្រោះថ្នាក់ដ៏រន្ធត់នេះ កម្លាំងនគរបាលស្រុកកំពង់សីលា សហការជាមួយ កម្លាំងនគរបាលស្រុកស្រែអំបិល បានកាត់គ្រោងដែករបស់រថយន្ដ ដើម្បីយកសពជនរងគ្រោះចេញក្រៅ រកឃើញសពជនរងគ្រោះ៥នាក់។

​គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៧៖៣០នាទីព្រឹក​ថ្ងៃទី​២៨ ខែ​មេសា​ ឆ្នាំ​២០១៨​ ចន្លោះ​គីឡូម៉ែត្រ​ ១៤១-១៤២​ លើផ្លូវ​ជាតិ​លេខ​៤​ ស្ថិត​នៅ​ក្នុង​ភូមិ​អូរជ្រៅ​ ឃុំ​បឹងព្រាវ​ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង​ រវាង​រថយន្ត Lexus-470 មានទិសដៅពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះ​ទៅ​ភ្នំពេញ​ លុះ​ដល់ចំណុចខាងលើ​ ក៏បាន​បុក​នឹង​រថយន្ត​ដឹក​ប្រេង​ របស់​ក្រុមហ៊ុន​ PTT បណ្ដាលឲ្យ​ផ្ទុះ​ឆេះ​រថយន្ត​ទាំង​ពីរ​គ្រឿង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ