ព្រឹតិ្តការណ៍ថ្មីៗ

រថយន្ត និងម៉ូតូបុកបន្តគ្នា បណ្តាលអោយម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់

5 ខែ មុន 365 តូ សុផល

បាត់ដំបង៖ នៅវេលាម៉ោង ១៣និង១៥ នាទី ថ្ងៃទី២៨​ ខែមេសា ឆ្នាំ២០១៨មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់បានកើត១លើកនៅតាមបណ្តោយផ្លូវជាតិលេខ៥ចំណុចភូមិព្រៃព្រាល ឃុំព្រៃស្វាយ ស្រុកមោងឫស្សីបណ្តាលអោយស្លាប់ជនរងគ្រោះម្នាក់និងម្នាក់ទៀតរបួសធ្ងន់។

ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកមោងឫស្សីបានអោយដឹងថា៖ ដើមហេតុនៃគ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3B-8823ក្នុងទិសដៅពីបាត់ដំបងទៅភ្នំពេញបានបុកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមជិះគ្នាពីរនាក់ស្លាប់ម្នាក់ឈ្មោះឌីន រ៉ានី ភេទស្រី អាយុ២៥ឆ្នាំនិងម្នាក់ទៀតឈ្មោះសាំ ចន្ថា ភេទសស្រី អាយុ៣៣ឆ្នាំ។

បន្ទាប់មករថយន្តបង្កហេតុខាងលើបន្តទៅបុករថយន្តម៉ាកហ្វរិនន័រស្របគ្នាពេលនោះរថយន្តក្រុងក្រុមហ៊ុនអង្គរខ្មែរមកពីក្រោយបានបុកបន្ថែមទៀតរីឯលោកតៃកុងរត់គេចខ្លួនបាត់។

បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកមោងឫស្សីយកទៅរក្សាទុករងចាំការដោះស្រាយនៅពេលក្រោយចំណែកសពរងគ្រោះប្រគល់អោយក្រុមគ្រួសារយកធ្វើបុណ្្យតាមប្រពៃណី៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ