ព្រឹតិ្តការណ៍ថ្មីៗ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស ជំនាន់ទី៤៥

3 សប្តាហ៍ មុន 67 តូ សុផល

ភ្នំពេញ៖ រសៀលថ្ងៃ ១៤កើត ខែពិសាខ ឆ្នាំចសំរិទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៨ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្រ្តៃយ៍ នៃគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស និងប្រគល់វិញ្ញាបនប័ត្រជូនដល់សិក្ខាកាម ជំនាន់ទី៤៥ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានមានប្រសាសន៍ថ្លែងនូវការកោត សសើរចំពោះការខិតខំរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញ ដែលបានចំណាយពេលវេលាក្នុងការសិក្សារយៈពេលកន្លងមកនេះ ។

លោកជំទាវក៏បានបន្តទៀតថា តាមរយ: នៃការធ្វើជាមន្រ្តីដ៏ល្អប្រពៃរបស់គណបក្ស គឺត្រូវមានទាំងសមត្ថភាព ទាំងគុណធម៌ មានគុណធម៌ គឺមានអត្តចរិត សីលធម៌ល្អប្រពៃ ស្របនឹងលក្ខន្តិកៈគណបក្ស ហេតុនេះទើបគណបក្សបានរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងន័យពង្រឹង និងបង្កើនសមត្ថភាពមន្រ្តីគណបក្ស ហើយសិក្ខាកាមដែលបានឆ្លងកាត់វគ្គអប់រំនយោបាយរបស់គណបក្ស មិនគ្រាន់តែជាកម្លាំងដ៏សកម្មក្នុងការកសាង និងការពារមាតុភូមិបច្ចុប្បន្ននេះប៉ុណ្ណោះទេ តែក៏ជាកម្លាំងបន្តវេន ដើម្បីរក្សាការពារនូវបុព្វហេតុដ៏ឧត្តុង្គឧត្តមរបស់គណបក្សនាពេលអនាគតថែមទៀត ។

លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានសំណូមពរឲ្យសិក្ខាកាមទាំងអស់ ធ្វើការចែករំលែកនូវបទពិសោធន៍ដែលទទួល ក្នុងរយៈពេលឧទ្ទេសនាម ធ្វើការផ្សព្វផ្សាយបន្តនៅក្នុងមូលដ្ឋានរបស់ខ្លួន ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ