ព្រឹតិ្តការណ៍ថ្មីៗ

ថ្ងៃនេះស្លាប់ដល់ទៅ៨នាក់របួសធ្ងន់៣នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍

7 ខែ មុន 270 តូ សុផល

ភ្នំពេញ​ ៖​ យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​

បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៤​លើក​(​យប់​២​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៨​នាក់​(​ស្រី​១​នាក់​)​ រង​របួសធ្ងន់​ ៣​នាក់​ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​ ១​នាក់​(​យប់​១​នាក់​)​ ។​

​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៤​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ៧​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ១​គ្រឿង​ រថយន្ត​តូច​ ៣​គ្រឿង​ រថយន្ត​ធំ​ ៣​គ្រឿង​ ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្ត​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ល្បឿន​ ១​លើក​(​ស្លាប់​១​នាក់​),​ មិន​ប្រកាន់​ស្តាំ​ ១​លើក​(​ស្លាប់​១​នាក់​),​ ប្រជែង​ ១​លើក​(​ស្លាប់​១​នាក់​)​ និង​កត្តា​យាន​ ១​លើក​(​ស្លាប់​១​នាក់​)​ ។​

​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ៤​លើក​ ។​ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៣​លើក​ រថយន្ត​ធំ​ ១​លើក​ ។​

​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្តកោះកុង​ ១​លើក​ ស្លាប់​៥​នាក់​ របួស​២​នាក់​,​ កណ្តាល​ ១​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​,​ កំពត​ ១​លើក​ ស្លាប់​១​នាក់​(​ស្រី​)​ និង​ខេត្ត​ព្រះ​សីហ​នុ​ ១​លើក​ ស្លាប់​១​នាក់​ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​២៨​ថ្ងៃ​ ចាប់​គិត​ពី​ថ្ងៃ​ទី​០១​ ដល់​ ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ២៩៦​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ១៦៦​នាក់​ របួស​សរុប​ ៤៥២​នាក់​ របួសធ្ងន់​ ២៨២​នាក់​ របួសស្រាល​ ១៧០​នាក់​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!