ព្រឹតិ្តការណ៍ថ្មីៗ

ក្មួយបង្កើតលោកយាយ ណយ សំណាង Dj UD ហៅ ឧត្តម បានទទួលមរណភាពហើយ

3 ឆ្នាំ មុន 2 តូ សុផល

ភ្នំពេញ៖ Dj UD ហៅឧត្តម បានរងគ្រោះថ្នាក់ចរាចរណ៍ កាលពីពីយប់ថ្ងៃទី 9.ខែ សីហា ឆ្នាំ2016 នៅផ្លូវមុនីវង្ស ទល់មុខក្លិបកម្សាន្តរ៉ុក ដោយDj រូបនេះជិះម៉ូតូ បុកជាមួយឡាន ភ្លាមៗនោះក៏មានរថយន្តយកទៅសង្រ្គោះបន្ទាន់ រហូតដល់ថ្ងៃទី11ខែសីហា វេលារមោ៉ង 5រសៀលម្សុលមិញនេះ ដោយស្ថានភាពជំងឺធ្ងន់ធ្ងរពេកធ្វើអោយជនរងគ្រោះស្លាប់បាត់បង់ជីវិតតែម្តង !។

រីឯសពកំពុងដំកល់ធ្វើបុណ្យនៅវត្តទួលទំពូង បូជានៅរសៀល ថ្ងៃទី12 វេលារមោ៉ង 7យប់នៅវត្តទួលទំពូង ។

ដោយឡែកសំរាប់តារាកំប្លែង លោកយាយ ណយ សំណាងវិញក៏ំពុងធ្លាក់ខ្លួនឈឺផងដែរ ស្របពេលដែលក្មួយដែលខំចិញ្ចឹមតាំងពីតូចដូចជាកូនបង្កើតបានទទួលមរណៈភាព ! លោកយាយ ណយ សំណាង ធ្លាក់ខ្លួនឈឺជិតមួយខែហើយ ដោយជំងឺបេះដូងនិងវ័យចាស់ជរា ,។ កន្លងមកលោកយាយ ណយ សំណាង មិនបានថត ឬ សម្តែងតាមកម្មវិធីទូរទស្សន៍ដោយសារ តែបញ្ហាជំងឺនេះឯង .., ! តារាចំរៀងល្បី លោក វណ្ណា ស័ក្ក ដែលត្រូវជាកូនបង្កើត លោក យាយ ណាង ជាអ្នកគ្រប់គ្រងរា៉ប់រងជីវភាពគ្រួសារ ទាំងអស់ ។

សូមបងប្អូនសិល្បករ សិល្បការនី និង សប្បុរសជនទាំងអស់ មេត្តាចូលរួមពិធីបុណ្យសព Dj ឧត្តម ដែលត្រូវជាក្មួយបង្កើត លោកយាយ ណាង ដោយក្តីអនុគ្រោះផង ។

អត្ថបទដោយ លោក អឹុម ជីវា៉

image image image image

 

 

 

ព័ត៌មានពាក់ព័ន្ធ