ព្រឹតិ្តការណ៍ថ្មីៗ

លោកយាយអាយុជិត១០០ឆ្នាំត្រូវរថយន្តកិនស្លាប់ខណៈកំពុងអង្គុយរើសគ្រាប់ពោត

7 ខែ មុន 103 តូ សុផល

ព្រៃវែង ៖ លោកយាយម្នាក់មានអាយុជិត១១ឆ្នាំទៅហើយ ត្រូវរថយន្ត កិនស្លាប់យ៉ាងអណោចអធម្ម នៅគ្រាដែលលោកយាយកំពុងតែអង្គុយរើសគ្រាប់ពោតនៅមុខផ្ទះ។បើតាសមត្ថកិច្ចបានប្រាប់ឱ្យដឹងថាហេតុការណ៍នេះ បានកើតឡើងនានៅថ្ងៃសៅរ៍ ១៤កើត ខែចេត្រឆ្នាំច​ នព្វសក័ ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង ៨ និង ១០ នាទីលើផ្លូវលំនៅចំណុចក្រោយផ្ទះឈ្មោះសំ រតនៈ ក្នុងភូមិឧត្តុង ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង។

នគរបាលបានឱ្យដឹងថាករណីនេះបង្កដោយ រថយន្តម៉ាកហុីយ៉ាន់ដាយស្លាកលេខ ភ.ព 3C-6537 បើកបរដោយឈ្មោះ យោទ សុធា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិព្រែកត្រែង ឃុំអង្គអង្គ ស្រុកពាមជរ ។ ហើយមុន កើតហេតុ រថយន្តនេះបានបើកអាយ៉ែរថយន្តថយក្រោយរួចបើកទៅមុខទៅកិនជនរងគ្រោះឈ្មោះ នេត យ៉ាត់ ភេទស្រីអាយុ៩២ឆ្នាំមានទីលំនៅ ភូមិឧត្តុង ឃុំព្រែកក្របៅ បណ្តាលឲ្យស្លាប់នៅនិងកន្លែងភ្លាមៗតែម្តង ខណៈលោកយាយគាត់កំពុងអង្គុយរើសគ្រាប់ពោត។

សមត្ថកិច្ចយើងបានពិនិត្យសាកសពរួចក៏ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ចំណែករថយន្តត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋាបាលព្រែកក្របៅ ។ចំពោះអ្នកបេីកបានរត់គេចខ្លួនបាត់ ។ បច្ចុប្បន្នកំពុងស្រាវជ្រាវបំពេញនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!