ព្រឹតិ្តការណ៍ថ្មីៗ

Update! ស្គាល់អត្តសញ្ញាណអ្នកស្លាប់ ករណីរថយន្ត​លុចស៊ីស​ បុក​រថយន្ត​ដឹក​ប្រេង នោះហើយ!

3 សប្តាហ៍ មុន 616 តូ សុផល

ខេត្ត​ព្រះសីហនុ៖ ជន​រងគ្រោះ​ក្នុង​ហេតុការណ៍​ គ្រោះ​ថ្នាក់​ចរាចរណ៍​ រថយន្ត​លុចស៊ីស​ បុក​រថយន្ត​ដឹក​ប្រេង​ ​ឆេះ​ស្លាប់​នៅក្នុង​រថយន្ត​ចំនួន​៥នាក់​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២​៨​ ខែ​មេសា​ ត្រូវ​បាន​ លោក​ឧត្តម​សេនីយ៍​ទោ​ជួន​ ណា​រិន្ទ​ ស្នងការនគរបាល​ខេត្ត​ព្រះសីហនុ​ ស្រាវជ្រាវ​រក​ឃើញ​អត្តសញ្ញាណ​ ជន​រង​គ្រោះ​ទាំង​នោះ​ ហើយ​ តាម​រយៈ​ ឈ្មោះ​ខេង​ ញ៉​ ដែល​ត្រូវ​ជា​ឪពុកបង្កើត​អ្នកបើក​រថយន្ត​លុចស៊ីស​ព័ណ៌​ស្ក​ ស្លាកលេខ ភ្នំ​ពេញ​ 2H-3679 ឈ្មោះ​ធេង​ ដាវុន បានបញ្ជាក់ថា៖ នៅក្នុង​រថយន្ត​លុចស៊ីស​មាន​ជនរងគ្រោះ​

ចំនួន​៥នាក់​ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ​ ធេង​ ដាវុន​ កេីត​ឆ្នាំ​១៩៩០ ភេទប្រុស​ នៅ​ ខេត្តព្រះសីហនុ ជា​មន្រ្តី​សាធារណការ​ ខេត្តកំពតអ្នកបើកបរ​ ។
២-ឈ្មោះ យ៉ា​ ភេទ​ប្រុស​ នៅ​ខេត្ត​ព្រះសីហនុ។
៣-ឈ្មោះ​ដារ៉ា​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ នៅ​ខេត្ត​ព្រះសីហនុ។
៤-ឈ្មោះ​ ឈឹម រដ្ឋា​ ស្រី​ អាយុ​២​១ឆ្នាំ​ បុគ្គលិកលក់ដូរនៅភោជ្ជនីដ្ឋាន​ ខេត្តព្រះសីហនុ​ និង​ ម្នាក់ទៀតកំពុងស្រាវជ្រាវ​រក​អត្តសញ្ញាណ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ