ព្រឹតិ្តការណ៍ថ្មីៗ

មុខស្អាតចឹងមិនសមជាចោរឆក់ ព្រោះតែ…………

3 សប្តាហ៍ មុន 172 តូ សុផល

ភ្នំពេញ៖ កាលពីថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង ១៥.១០ នាទី កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវ ឃាត់ជនសង្ស័យបានចំនួនម្នាក់នៅចំណុច បន្ទប់ជួលលេខ E០២ ផ្លូវលេខ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលពាក់ពន្ធ័ក្នុងបទល្មើស អំពើ លួចមានស្ថានទម្ងន់ទោស ( ឆក់កាបូប យួរដៃ ពណ៌ ប្រផេះ ) ប្រព្រឹត្តនៅចំណុច មុខផ្ទះលេខ៧ ផ្លូវសុធារស ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង ១៦,៤៥ នាទី ដូចមានឈ្មោះខាងក្រោម ៖
ជនសង្ស័យប្រព្រឹត្តបទល្មើសឃាត់ខ្លួនបាន។

ឈ្មោះ បៀវ ឈុនហេង ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅ ផ្ទះលេខ១២ ផ្លូវលេខ១៦១ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះ CHAO ZHANG ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E ២៤០៣៩០៥៨ ចុះថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៣ មុខរបរ ទេសចរណ៍ ស្នាក់នៅសណ្ឋាគារ AQUARIUS ផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សម្ភារៈបាត់បង់  កាបូបយួរដៃ ពណ៌ ប្រផេះ ចំនួន ០១ លិខិតឆ្លងដែនលេខ E២៤០៣៩០៥៨ ចំនួន ០១ អត្តសញ្ញាណបណ្ណ័សញ្ជាតិចិនលេខ ៣៣០៦៨២១៩៨៦១០០៣០០៥៦ ចំនួន ០១ ប្រាក់ហុងកុង ចំនួន ៣៦,០០០  ប្រាកចិនចំនួន ១០,០០០
ប្រាក់តៃវ៉ាន់ ចំនួន ៤,០០០  កាតATM ចំនួន ១៥  ប្រាក់ដុល្លារអាមេរិក មួយចំនួន  ទូរសព្ទ័ដៃម៉ាក IPhoneX ពណ៌ ខ្មៅ ចំនួន ០១ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ