ព្រឹតិ្តការណ៍ថ្មីៗ

អារក សម្លាប់ម្តាយ គេចខ្លួន៤ថ្ងៃ ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនមកវិញ!

2 ខែ មុន 199 តូ សុផល

ខេត្តកំពត៖ រសៀលថ្ងៃទី ២៨ មេសា ២០១៨ កម្លាំងការិយ៉ាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពត អធិការស្រុកកំពង់ត្រាចសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តពោធិ័សាត់ អធិការស្រុកវាលវែង ព្រមទាំងសហការី បានសហការចាប់ ជនល្មើសឈ្មោះ ណុំ សុខរឿន ភេទប្រុស ២៧ ឆ្នាំ នៅចំណុច ភូមិទួលគ្រួស ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់។

ជននេះបានប្រព្រឹត្តបទឃាតកម្ម កាប់ចាក់សម្លាប់ម្តាយបង្កើតកាលពីថ្ងៃទី ២២ មេសា ២០១៨ ចន្លោះពីម៉ោង ៧ យប់ដល់ម៉ោង ១១ យប់នៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

ជនរងគ្រោះ ឈ្មោះ រៀម.ហែ ភេទស្រី អាយុ ៥០ ឆ្នាំ ត្រូវជាម្តាយបង្កើត ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងត្រៀមបញ្ជូនមកកំពតវិញ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ធមធុរិទ្ធ ស្នងការខេត្តកំពតបញ្ជាក់ថា កិច្ចការខាងលើនេះ ទទួលបានជោគជ័យដោយសារកិច្ចសហការ រវាងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និង នាយកដ្ឋានសន្តិសុខផ្ទៃក្នុង កំលាំងស្នងការនៃស្នងការដ្ឋានខេត្តពោធិសាត់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ