ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តសាំងបុកLexus​ 470​ឆេះសន្ធោសន្ធៅ

5 ខែ មុន 116 tnn_admin

កោះកុង៖ ឡានដឹកប្រេងសាំង PTT បាសព្រលះជាមួយរថយន្តLexus ឆេះសន្ធោសន្ធៅ កាលពីវេលាម៉ោង​៨និង៣០នាទីព្រឹក​ ថ្ងៃទី២៨​ ខែមេសា​ ឆ្នាំ​២០១៨​ ​លើ​ផ្លូវ​ជាតិ​លេខ​ 4​ ចន្លោះ​គឺ​ឡូម៉ែត្រលេខ​លេខ​ 141-142​ ស្ថិត​ក្នុង​ភូមិ​ អូរជ្រៅ​ ឃុំបឹងព្រាវ​ ស្រុក​ស្រែ​អំបិល​ ខេត្តកោះកុង​ ។​​ ហេតុការណ៍នេះកើតឡើង រវាង​រថយន្ត​ លុចស៊ីស​ 470​ ពណ៌ទឹកមាស​ មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ទៅភ្នំពេញ​ បុកជាមួយរថយន្តដឹកប្រេង​ក្រុមហ៊ុន​ ​ Ptt​ ពាក់​ស្លាក​លេខ​ពោងប្រេងខាងក្រោយ​ ភ្នំពេញ​ 4A-1215 មាន​ទិសដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ ។

បើតាមសមត្ថកិច្ចថា ករណី​នេះរថយន្តបុកក្បាលជាប់គ្នាផ្ទុះឆេះភ្លើងសន្ឋោសន្ឋៅនៅនឹងកន្លែង​ មិនទាន់​ដឹង​មនុស្ស​ឆេះស្លាប់ក្នុងរថយន្តប៉ុន្មាននាក់​ ។

នៅចំពោះមុខហេតុការណ៍ កំលាំង​ អាវុធហ​ត្ថ ស្នាក់ការសនិ្តសុខ​ ៤០២​ សហការ​ជាមួយ​កំលាំង​ អធិការនគរបាល​ស្រុក​កំពង់​សីលា​ នឹង​កំលាំង​ អធិការនគរបាលស្រុកស្រែអំបិល​ នៅការពារកនែ្លងកើតហេតុ​ ជួយ​សំរួលសណ្តាប់ចរាចរណ៍នៅកនែ្លងកើតហេតុ​ យកឡានទឹក​ 2គ្រឿង​ ស្រុកកំពង់សីលា​ និង​ស្រុកស្រែ​អំបិល​មកជួយបាញ់ពន្លត់ភ្លើងកំពុងតែឆេះ​ បានរលត់ទាំងស្រុង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ