ព្រឹតិ្តការណ៍ថ្មីៗ

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ គ្រឿងឥស្សរិយយស

3 សប្តាហ៍ មុន 399 តូ សុផល

ខេត្តស្វាយរៀង៖ព្រឹកថ្ងៃ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ ២៧ ខែមេសា ឆ្នាំ២០១៨

នៅស្នងការដ្ឋាននគរបាលខេត្ត បានប្រារព្ធពិធី ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ពេជ សាវ៉ាន់ អភិបាលរង នៃគណ:អភិបាលខេត្ត គណៈប្រតិភូអមមកពីអគ្គស្នងការដ្ឋាននគរបាលជាតិ លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជ្ញារងអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក ឧត្តមសេនីយ៍ស្នងការរង លោកអភិបាលក្រុង/ស្រុក លោកអនុប្រធានការិយាល័យកណ្តាល លោកអនុប្រធានសេនាធិការ លោកអធិការនគរបាលក្រុង/ស្រុក លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនទាំងពីរ លោក លោកស្រី នាយ នាយរងការិយាល័យ និងលោក លោកស្រីដែលត្រូវប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ សរុបវត្តមាន ២៩៨ នាក់។

បន្ទាប់ពីអានរបាយការណ៍ស្វាគមន៍ដោយលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តរួចមក លោកឧត្តមសេនីយ៍ឯក ហុក ថាវ៉ាន់ អនុប្រធាននាយកដ្ឋានបុគ្គលិក បានឡើងអាន ព្រះរាជក្រិត្យ អនុក្រិត្យ ប្រកាស តែងតាំងតួនាទី និងតំឡើងឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្នុងនោះថ្នាក់ស្នងការរង ៤ រូប ថ្នាក់នាយរងការិយាល័យ ៤ រូប ថ្នាក់អធិការរង ៨ នាក់ និង ត្រូវបានបំពាក់ឋានន្តរសក្តិ ចាប់ពី ថ្នាក់អនុសេនីយ៍ទោ ដល់ថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន ៦០ នាក់ ។

ព្រមទាំងបានបំពាក់គ្រឿងឥស្សរិយយសថ្នាក់ មហាសេរីវឌ្ឍន៍ ១ នាក់ ថ្នាក់មហាសេនា ១ នាក់ ថ្នាក់ធិបឌិន ១ នាក់ និងមេដាយការងារ មាស ប្រាក់ សំរិទ្ធ ៦០ នាក់ ។

មានប្រសាសន៍ សំណេះសំណាល និងណែនាំផ្តាំផ្ញើ ទៅកាន់កងកម្លាំងនគរបាល នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក បាននាំយកនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងទាំងអស់ក្នុងខេត្តស្វាយរៀង ។ ព្រមជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឧត្តមគតិ មនៈសិការការងារ ភាពបិនប្រសព្វ ការឆ្នៃប្រឌិតខ្ពស់ របស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ដែលបានអភិវឌ្ឈន៍អង្គភាពបានយ៉ាងល្អ មានភាពស្រស់ស្អាត់។ ព្រមទាំងបានចាត់ទុកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ជាស្នងការដ្ឋាននគរបាលខេត្តគំរូរ និងគួរអោយស្នងការនគរបាលខេត្តដ៏ទៃទៀតមកទស្សនៈកិច្ច ដកពិសោធតាម ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ បានផ្តាំផ្ញើដល់នាយ នាយរងនគរបាលជាតិ ដែលទើបតែងតាំងតួនាទី និងបំពាក់ឋានន្តរស័ក្តិ នាពេលពេលនេះត្រូវ បន្តខិតខំ អនុវត្តការងាររក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សង្គមអោយបានកាន់តែល្អ ត្រូវមានសាមគ្គីភាព មិត្តភាពល្អ យកគំរូរតាម និងបទពិសោធន៍ ពីថ្នាក់ដឹកនាំមុនៗ ដែលគាត់បានបន្សល់ទុក៕

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ