ព្រឹតិ្តការណ៍ថ្មីៗ

បះសក់! បុកចូលរោងការ មានស្លាប់ និងរបួស!

3 ខែ មុន 733 តូ សុផល

ខេត្តកណ្តាល៖ បើកបរខ្វះការប្រុងប្រយ័ត្ន រថយន្តធំ និងតូច ប្រលះគ្នា បណ្តាលឲ្យស្លាប់អ្នកបើករថយន្តតូចម្នាក់ និងជ្រុលទៅបុកម្ចាស់ដើមការដែលកំពុងឈរទទួលភ្ញៀវបណ្តាលឲ្យរបួសធ្ងន់ម្នាក់ទៀត។

ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព-ស២៥៦២ ត្រូវនិងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៧និង៥០នាទីនៅចំណុច ផ្លូវលេខ២១ ស្ថិតក្នុងភូមិឬស្សីដាច់ ឃំុព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

មានរថយន្តម៉ាកវីស្តូ ពណ៍ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AE-8952 បើកបរដោយឈ្មោះ លឿង ថៃឡឺយ ភេទប្រុស អាយុ៣០ឆ្នាំជនជាតិវៀតណាម មានទីលំនៅ ឃុំខាន់អាង ស្រុកអាន់ភូ ខេត្តអាងយ៉ាង ប្រទេសវៀតណាម បានធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង លុះពេលមកដល់ចំណុចកើតហេតុខាងលើ ក៏បានវេចង្កូតចូលទៅបុករថយន្តធំ ម៉ាកហ៊ីយ៉ាន់ ដាយ ពណ៍ស ពាក់ផ្លាកលេខព្រះសីហនុ3A-5568 បើកបរដោយឈ្មោះណុល ម៉េងហុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបើកបររថយន្ត រួមដំណើរជាមួយឈ្មោះគា ឆាង ភេទប្រុស អាយុ១៩ឆ្នាំ ព្រូរថយន្ត មានទីលំនៅភូមិព្រែកសុឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ជាមួយគ្នា ដែលកំពុងបើកបញ្ច្រាស់ទិសគ្នា ពីជើងមកត្បូង បណ្ដាលអោយ អ្នកបើកបររថយន្តតូចគៀបស្លាប់ភ្លាមៗនៅក្នុងរថយន្ត និងធ្វើអោយរថយន្តធំជ្រុលទៅប៉ះឈ្មោះម៉ាន់ ម៉ុន ភេទប្រុស អាយុ៦៥ ឆ្នាំ មុខរបរកសិករ (ជាឪពុកកូនក្រមុំ) មានទីលំនៅភូមិឬស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងឈរទទួលភ្ញៀវនៅចិញ្ចើមផ្លូវខាងកើត រងរបួសធ្ងន់ និងខូចខាតម៉ាសីុនថតវីតដេអូ, ភ្លើងLED ,កៅអីកាត់សក់ និងជើងថតវីតដេអូ មួយចំនួនទៀត ។

បន្ទាប់ពីទទួលបានព័ត៍មានភ្លាម សមត្ថកិច្ចចរាចរណ៏ស្រុក បានចុះពិនិត្យទីកន្លែងកើតហេតុ និងវាស់វែងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគនរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ។

ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសាដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ រីឯសាកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ចំពោះអ្នកបើករថយន្តធំបាននាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុលស្អាង ។ករណីនេះបង្កឡើងដោយអ្នកបើកបររថយន្តតូចបើកចូលស្ដាំរបស់រថយន្តធំ ដោយធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកបររថយន្តធំ បើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ទើបបង្កអោយមានគ្រោះថ្នាក់កើតឡើង ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ