ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងប្រុស(អនិតិជន) ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

3 ខែ មុន 147 តូ សុផល

ភ្នំពេញ៖ នៅវេលាម៉ោង១១:៥០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោកបានឃាត់ខ្លួន ក្មេងប្រុសអនិតិជន(ក្មេងមិនទាន់គ្រប់អាយុ) ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងដកហូតបានក្រាមពណ៍សថ្លា ៧០កញ្ចប់(ប្រភេទម៉ាទឹកកក) ដែលត្រូវបានជនអគតិមួយចំនួន បានប្រើឲ្យរូបគេ លក់គ្រឿងញៀន ដើម្បីបំភ័នភ្នែកពីសមត្ថកិច្ច យកលុយមកខ្លួន ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អនាគតរបស់ក្មេងៗ។

ក្មេងៗ ទាំង ០៣នាក់ នេះ ត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនបាន នៅចំណុច ប្លុករោងចក្រឆ្នាំង ភូមិ២៣ ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបញ្ជូនមកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការសួរនាំ ហើយបានប្រគល់រូបគេទាំង ០៣នាក់ ទៅឲ្យមន្ទីរសង្គមកិច្ចជាអ្នកគ្រប់គ្រងវិញ។

ពួកគេទាំង ០៣នាក់ មាន៖
១/ ឈ្មោះ ទ្រី ឆាត ភេទប្រុស អាយុ ១២ឆ្នាំ
២/ ឈ្មោះ ទ្រី ណាត ភេទប្រុស អាយុ ១០ឆ្នាំ
៣/ ឈ្មោះ ស្រ៊ុន វិត ភេទប្រុស អាយុ ១២ឆ្នាំ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ