ព្រឹតិ្តការណ៍ថ្មីៗ

ទំបំផុតកូរ៉េខាងជើងនិងខាងត្បូងចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្រ្គាមនិងលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង!

3 ខែ មុន 64 តូ សុផល

កូរ៉េ ៖ កូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅថ្ងៃសុក្រនេះបានប្រកាសថា ពួកគេនឹងធ្វើការងាររួមគ្នា​ដើម្បីសម្រេច​ឱ្យបាននូវការ

លុបបំបាត់អាវុធនុយក្លេអ៊ែរ​ទាំងស្រុង​នៅលើឧបទ្វីបកូរ៉េ។

មិនតែ​ប៉ុណ្ណោះ លោក មូន ជែអ៊ីន ប្រធានាធិបតី​កូរ៉េខាងត្បូង ក៏បាន​យល់ព្រមបំពេញ​ដំណើរទស្សកិច្ច​ ទៅកាន់ទីក្រុងព្យុង​យ៉ាងផងដែរ ដើម្បីចូលរួមកិច្ច​ប្រជុំកំពូលអន្តរ​កូរ៉េលើទី ២ ជាមួយលោក គីម ជុងអ៊ុន ម្ដងទៀត។ ការព្រមព្រៀងនេះ គឺជាផ្នែកមួយនៃ​សេចក្ដីថ្លែងការណ៍​រួមគ្នា បន្ទាប់ពីមេដឹកនាំ​កូរ៉េទាំងពីរ បានជួបពិភាក្សាគ្នា​ជាប្រវត្តិសាស្ត្រ​នៅឯភូមិ Panmunjom ។

ប្រទេសទាំង២បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយនាថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង នឹងចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពដើម្បីបញ្ចប់ជាផ្លូវការសង្រ្គាមបងប្អូនកូរ៉េនៅក្នុងឆ្នាំនេះ រយៈពេល៦៥ឆ្នាំ ក្រោយជម្លោះបញ្ចប់ទៅត្រឹមបទឈប់បាញ់។

ឯកសារដែលមានឈ្មោះជាផ្លូវការ “Panmunjom Declaration for Peace, Prosperity and Unification on the Korean Peninsula,” ត្រូវបានប្រកាសឲ្យដឹង ក្រោយជំនួបមួយថ្ងៃពេញ ហើយនិងការសន្ទនាឯកជនរយៈពេល៣០នាទី ក្នុងរយៈពេល៤ម៉ោងកន្លងមកនេះ រវាងលោកគីម ជុងអ៊ុន និងមូន ចេអ៊ីន។

សេចក្តីប្រកាសបានឲ្យដឹងថា មេដឹកនាំទាំង២សូមធ្វើការប្រកាសថា លែងមាននូវសង្រ្គាមទៀតហើយនៅតំបន់ឧបទ្វីបកូរ៉េ ហើយយុគសម័យថ្មីនៃសន្តិភាព បានចាប់ផ្តើមហើយ។

សូមបញ្ជាក់ថា សង្រ្គាមកូរ៉េបានបញ្ចាប់ទៅកាលពីឆ្នាំ១៩៥៣ ក្រោយមានយុទ្ធសន្តិភាព ឬហៅថាបទឈប់បាញ់តែប៉ណ្ណោះ៕

បន្ថែមយោបល់របស់អ្នក

យោបល់