ព្រឹតិ្តការណ៍ថ្មីៗ

ប្តូរជិតវិត ដឹកឈើជូនលោកឧកញ៉ា និងមន្ត្រី

4 សប្តាហ៍ មុន 99 តូ សុផល

រតនគិរី ៖ នៅមុននេះបន្តិចមានបុរសជាអ្នកដឹកឈើតាមម៉ូតូម្នាក់ បានដួលម៉ូតូស្លាប់យ៉ាងអណោចអធម៌ ចោលកូន ចោលប្រពន្ធ

ខណៈដែលកំពុងតែដឹកកំណាត់ឈើប្រណិតចេញពីព្រៃ យកទៅលក់ជូនអស់លោកឧកញ៉ាក៍ដូចជាមន្ត្រីធំៗក្នុងតម្លៃថោក ហើយគេលក់ចេញទៅវៀតណាមក្នុងតម្លៃខ្ពស់កប់ពពក។

បើតាមប្រភពព័ត៌មានឱ្យដឹងថា បុរសម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីបានជិះម៉ូតូដឹកឈើចំនួន៤ដុំ មានមុខកាត់២០x២០ ប្រវែង២.៥០ម៉ែត្រ បានបាស់កង់ម៉ូតូមកក្រោយក៏ឈើសង្កត់ចំក្បាលស្លាប់មួយរំពេច ។

ហេតុការណ៍បង្កគ្រោះថ្នាក់ដោយខ្លួនឯងបានកើតឡើងនៅវេលាម៉ោង៩នឹង១៥នាទីព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចដូងប្រេង ស្ថិតនៅភូមិសោមកានិញ ឃំុសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
មន្ត្រីនគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សឿន ធួន ភេទប្រុស អាយុ២៥ឆ្នំា ជនជាតិខ្មែរ មានទីលំនៅភូមិតាកុកច្រាយ ឃំុបរខំា ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

មន្ត្រីនគរបាលបន្តថា ជនរងគ្រោះជិះម៉ូតូកែច្នៃម៉ាក វ៉េវឆ្លាម ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បាស់កង់ម៉ូតូដួលត្រូវឈើវាយចំក្បាលស្លាប់តែម្ដង ។

ហេតុការណ៍បុរសអ្នកដឹកឈើដួលម៉ូតូដល់ស្លាប់បាត់ជីវិតនេះ គឺគាត់ប្រកបរបរចូលព្រៃកាប់ឈើនិងដឹកឈើតាមម៉ូតូយកមកលក់ឱ្យឈ្មួញឧកញ៉ាៗ និងមន្ត្រីធំៗដែលជាអ្នកទទួលទិញ ក្នុង១គីឡូពី១ដុល្លារដល់៣ដុល្លារឫលើសពីនេះតិចតួចទៅតាមប្រភេទឈើ។

ប្រភពថាក្រុមអ្នកដឹកឈើតាមម៉ូតូបែបនេះប្រឈមនិងគ្រោះថ្នាក់ខ្លាំងណាស់ នៅគ្រាដែលជួបគ្រោះថ្នាក់ម្តងៗ។តែទោះបីរបរបែបនេះគ្រោះថ្នាក់ក្តីក៍ពួកគាត់ប្តូរជីវិតងើម្បីក្រពះ ប្រពន្ធនិងកូនដែរ។

គេថាសកម្មភាពដឹកឈើតាមម៉ូតូ គេឃើញដឹកដូចហែរកឋិកអ៊ីចឹង តែមិនដែលឃើញសមត្ថកិច្ចណាបង្ក្រាប់ទេ នេះមកពីឧកញ៉ាៗជាអ្នកប្រមូលទិញឺទាំងនោះ បង់លុយថ្លៃផ្លូវ ថ្លៃម៉ូតូទាំងនោះជូនទៅសមត្ថកិច្ចគ្រប់ជំនាញអស់ហើយ អ៊ីចេងហើយទើបពួកគាត់ដឹកបានយ៉ាងងាយបែបនេះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ