ព្រឹតិ្តការណ៍ថ្មីៗ

លោក ហ៊ុន ម៉ាណែត ជួបសំដែងការគួរសមជាមួយឯកឧត្តមរដ្ឋមន្ត្រីការបរទេសជប៉ុន

7 ខែ មុន 86 តូ សុផល

ជប៉ុន៖នៅវេលាម៉ោង ៦ៈ២០ នាទីល្ងាច ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨ លោក ហ៊ុន ម៉ាណែត

បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម តារ៉ូ កូណូ (Taro Kono) រដ្ឋមន្ត្រីការបរទេសជប៉ុន ។ ក្នុងជំនួបនេះភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពមួយចំនួននៅប្រទេសកម្ពុជា និងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីប្រយោជន៏រវាងប្រទេសនិងប្រជាជនទាំងពីរ ។

សូមបញ្ជាក់ថា នៅក្នុងកំឡុងពេលទស្សនកិច្ចរយៈពេល៥ថ្ងៃនៅក្នុងប្រទេសជប៉ុន ចាប់ថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨  លោក ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុន ក្រសួងការបរទេស ក្រសួងការពារជាតិ កងស្វ័យការពារ និងគណបក្សប្រជាធិបតេយ្យសេរី ព្រមទាំងជួបពិភាក្សាការងារជាមួយឥស្សរជន និងសមាជិកសភារបស់ជប៉ុនមួយចំនួនទៀតផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!