ព្រឹតិ្តការណ៍ថ្មីៗ

ព្រោះតែក្រពះ ស្លាប់ទាំងខ្លួនក្មេងខ្ចី

3 ខែ មុន 68 tnn_admin

មណ្ឌលគិរីៈយុវជនជនជាតិព្នងម្នាក់​ បានស្លាប់ពេលបញ្ជួនទៅមន្ទីរពេទ្យ​ប្រទេសវៀតណាម ក្រោយពេលដួលម៉ូតូ ខណៈដឹកឈើប៉ុន្មានដុំ។ហេតុការណ៍បានកើតឡើងនៅម៉ិងប្រមាណ១០និង៣០នាទីព្រឹកថ្ងៃទី២៧ខែមេសាឆ្នាំ២០១៨ចំណុចវាលស្រែ​ ក្នុងភូមិស្រែខ្ទម​ ឃុំស្រែខ្ទុម​ ស្រុកកែវសីមា​ ខេត្តមណ្ឌលគិរី។

ប្រភពពីនាយប៉ុស្តិ៍ស្រែខ្ទុមលោកផេង​ សាវួនបានប្រាប់នៅរសៀលថ្ងៃដដែលនេះថា​ ជនរងគ្រោះជិះម៉ូតូកែឆ្នៃ​ ដឹកជំនៀរឈើ​ រួចដួល​ ហើយម៉ូតូបានសង្កត់​ ចំដើមទ្រូង​ ។ លោកថា​ ជនរងគ្រោះបានត្រូវគ្រួសារបញ្ជួនមកមណ្ឌលសុខភាពរួចបន្ត​ បញ្ជួនទៅប្រទេសវៀតណាម​ ហើយក៏ត្រូវស្លាប់តាមផ្លូវ​ ព្រោះតែអាការះធ្ងន់ធ្ងរពេក។

នាយប៉ុស្តិដដែលបន្តថា​ ជនរងគ្រោះយិ​ វិនសៃ​ អាយុ១៨ឆ្នាំ​ ជនជាតិព្នង​ មានទីលំនៅភូមិឃុំខាងលើ។ បច្ចុប្បន្នសពត្រូវបានគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ