ព្រឹតិ្តការណ៍ថ្មីៗ

ថ្នាំញៀន២១កញ្ចប់ និង មនុស្ស៥នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបឃាត់ខ្លួន

2 ខែ មុន 143 tnn_admin

ភ្នំពេញ៖ កំលាំងជំនាញខណ្ឌឬស្សីកែវ​ សហការណ៍ជាមួយកំលាំងមូលដ្ឋាន បានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់មួយកន្លែង កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅត្រង់ចំណុចបន្ទប់ជួលគ្មានលេខ ក្រុម១៤ ភូមិចុងខ្សសាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។

ប្រតិបត្តិការខាងលើដឹកនាំដោយលោក ម៉ៅ ចាន់ថុន នាយផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការណ៍នោះ​ កំលាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៥នាក់ ដោយទី១ឈ្មោះ យិន សំរឹទ្ទ ភេទ​​​​ប្រុស អាយុ៣៥ឆ្នាំ ស្នាក់បន្ទប់ជួលខាងលើ​(ជួញដូរ)។ទី២ឈ្មោះ​​ ភឹម ស្រីអូន ភេទស្រី​អាយុ២២ឆ្នាំ​​​ មុខរបររត់តុ ស្នាក់ទីតាំងខាងលើ​(ជួញដូរ)។ទី៣ឈ្មោះ​ សៀ​ង សុីណា ភេទប្រុស អាុយុ៣៦ឆ្នាំ​ មុខរបរត់កង់បី​​​ ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ​​​​​​​​​​​ សង្កាត់ទួលសង្កែ​​​​​​​​​(ប្រើប្រាស់)។ទី៤ឈ្មោះ វង្ស ថេង ភេទប្រុស អាយុ២៥ឆ្នាំ​ ស្នាក់នៅភូមិទួលសង្កែ​​​ សង្កាត់ទួលសង្កែ​ មុខរបរបមិនពិត(ប្រើប្រាស់)។ទី៥ឈ្មោះសុខ រាជ​ភេទប្រុស អាយុ២២ឆ្នាំ​ ស្នាក់ទីតាំខាងលើ​ មុខរបរមិនពិតប្រាដក (ប្រើប្រាស់)។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតរួមមានក្រាមព៌ណសរថ្លាចំនួន២១កញ្ចប់តូចថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួននិងឧបករណ៍ប្រើប្រាស់គឿងញៀនមួយចំនួន។

ក្រោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង០៥នាក់ខាងលើរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ផ្នែកជំនាញខណ្ឌសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ