ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចចុះបង្ក្រាបសិប្បកម្មលីងកាហ្វេមួយកន្លែង សង្ស័យលាយសារធាតុគីមី

3 សប្តាហ៍ មុន 103 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ភ្នំពេញ៖ សិប្បកម្មលីង និង កិនកាហ្វេ DAITHNH អត់ស្លាកយីហោមួយកន្លែងត្រូវបានកម្លាំងនគរបាលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃចុះបង្ក្រាប ឆែកឆេរ ដោយសង្ស័យថាមានលាយសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាព អ្នកទទួលទាន។ការចុះឆែកឆេរនេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹករហូតដល់ម៉ោងប្រមាណជិត១រសៀល ថ្ងៃទី២៧ ខែមេសាឆ្នាំ២០១៨ នៅតាំងសិប្បកម្ម ស្ថិតត្រង់ចំណុចភូមិឌួង ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

សមត្ថកិច្ចបាននាំខ្លួនម្ចាស់សិប្បកម្មនិងអ្នកលាយម្នាក់ បន្ទាប់ពី រកឃើញវត្ថុធាតុដើម រួមពោតសណ្តែតសៀងនិងសាធតុផ្សំមួយចំនួន ទៀត ដែលសង្ស័យ ថា ជាសារធាតិគីមី ។

ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និង សុវត្ថិភាពសង្គមនៃក្រសួងមហាផ្ទៃ និងមានការចូលរួមសម្របសម្រួលពីលោក ងិន ពេជ្រ ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំង មានការចូលរួម មន្រ្តីកាំកុងត្រូល និងនគរបាលមូលដ្ឋាន ផងដែរ។

ម្ចាស់សិប្បកម្ម ដែលត្រូវសមត្ថកិច្ចនាំខ្លួន ឈ្មោះពៅ ចន្ធា ភេទស្រី អាយុ៥៦ឆ្នាំ ស្នាក់នៅក្នុងសិប្បកម្មខាងលើ ។ ចំណែកអ្នកលាយ ឈ្មោះសឿង ស្រីណា អាយុ២៦ឆ្នាំ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងការឆែកឆេរ នោះសមត្ថកិច្ចរកឃើញ មាន សារធាតុផ្សំ រួមមាន ពោត ឆៅនិងលីង ,សណ្តែក សៀង លីង ,ប៊ើ ,ខ្ទីះដូងព្រមទាំង សារធាតុ ផ្សំមួយចំនួន ទៀត ទាំងអស់ ចំនួន ១០មុខប្រមាណជាង៧តោន នឹងរថយន្តសំរាប់ដឹកជញ្ជូនឲ្យម៉ូយមួយគ្រឿងម៉ាកស្តារិចពណ៍ទឹកប្រាក់ពាក់ស្លាកភ្នំពេញ2P-4458។ក្រៅពីនោះ មានឧបករណ៍ ផលិត រួមមាន ម៉ាស៊ីន លីង កាហ្វេ , ម៉ាស៊ីនកិន កាហ្វេ ចំនួន ៣គ្រឿង, ម៉ាស៊ីន វេចខ្ទប់ ចំនួន ១គ្រឿងសំបវេចខ្ទប់ ចំនួន ១៥០គីឡូក្រាម និង សំបក ធុង មួយ។

លោកឧត្តមសេនីយ៍ត្រី ទូច យុទ្ធា បានឲ្យដឹងថាដោយមានការស្រាវជ្រាវពីកម្លាំងនគរបាលជំនាញ សមត្ថកិច្ច មានការសង្ស័យទៅលើសិប្បកម្ម ខាងលើ ដែលពុំមានស្លាកយីហោហើយបានលីងកាហ្វេ ដោយទៅបោះឲ្យម៉ូយតែពេលយប់ ទើបសមត្ថកិច្ច ចុះឆែកឆេរតែម្តង ។

ក្រោយឆែកឆេររួចសមត្ថកិច្ចបាននាំខ្លួនស្រ្តីជាថៅកែម្នាក់ និង​ស្ត្រីម្នាក់ដែលជាអ្នកលាយការហ្វេរួមទាំងវត្ថុតាងទៅកាន់នគរបាលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គមនៃក្រសួងមហាផ្ទៃដើម្បីសួរនាំ និង ចាត់ការទៅតាមនិតិវិធី៕ 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ