ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋមន្ត្រីការពារជាតិជប៉ុន បញ្ជាក់ថាជប៉ុននឹងបន្តជួយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីយោធាកម្ពុជា ក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត

3 សប្តាហ៍ មុន 48 តូ សុផល

ជប៉ុន៖ នៅវេលាម៉ោង ៣:១០ នាទីរសៀល ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨ លោក ហ៊ុន ម៉ាណែត

បានចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម អ៉ីត្យុណូរី អូណូដេរ៉ា (Itsunori Omodera) រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសជប៉ុន។

ក្នុងជំនួបនេះលោក ហ៊ុន ម៉ាណែត បានថ្លៃងអំណរគុណដល់ជប៉ុនដែលបានបញ្ជូនកងកម្លាំងស្វ័យការពារមកកម្ពុជាក្នុងក្របខ័ណអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩១ ដើម្បីស្វែងរកសន្តិភាពនិងរៀបចំការបោះឆ្នោតនាពេលនោះ លើសពីនេះជប៉ុនក៏បានបន្តគាំទ្រលើផ្នែកបណ្តុះបណ្តាលសមត្ថភាពមន្ត្រីយោធាកម្ពុជាជាបន្តបន្ទាប់ផងដែរ។

ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៏ដល់ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នាពេលនេះ ហើយបានបញ្ជាក់ថាជប៉ុននឹងបន្តគាំទ្រកម្ពុជាដើម្បីពង្រឹងសមត្ថភាពមន្ត្រីយោធាកម្ពុជាលើវិស័យមួយចំនួនដូចដែលបានអនុវត្តកន្លងមករួមទាំងកងកម្លាំងប្រតិបត្តិការរក្សាសន្តិភាពរបស់កម្ពុជា ។

សូមបញ្ជាក់ថា នៅក្នុងកំឡុងពេលទស្សនកិច្ចរយៈពេល៥ថ្ងៃនៅក្នុងប្រទេសជប៉ុន ចាប់ថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨  លោក ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុន ក្រសួងការបរទេស ក្រសួងការពារជាតិ កងស្វ័យការពារ និងគណបក្សប្រជាធិបតេយ្យសេរី ព្រមទាំងជួបពិភាក្សាការងារជាមួយឥស្សរជន និងសមាជិកសភារបស់ជប៉ុនមួយចំនួនទៀតផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់