ព្រឹតិ្តការណ៍ថ្មីៗ

បើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថប្រចាំឆមាសទី១ ឆ្នាំ២០១៨ ដើម្បីពង្រឹងការងារអនុវត្តច្បាប់ ធានាបានការងារ បង្ការ បង្រ្កាប និងសង្គ្រោះ

4 ខែ មុន 90 តូ សុផល

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច ស.ព២៥៦១ ត្រូវនិងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨

ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីមេបញ្ជាការរង សេនាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ មេបញ្ជាការក្រុង-ស្រុក ស្នាក់ការសន្តិសុខ រួមទាំងសិក្ខាកាមចំនួន៣០នាក់ផងដែរ ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានលើកឡើងថា ការរៀនសូត្រពិតជាមិនអាចខ្វះបាន ហើយការរៀនសូត្រនេះគឺបង្ហាញពីការងារអនុវត្តតួនាទីរបស់កងរាជអាវុធហត្ថដោយភាពយុត្តិធម៍ និងគោរពច្បាប់ មិនតែប៉ុណ្ណោះឲ្យយល់ច្បាស់ពីតួនាទី ភារកិច្ចបទបញ្ជា ក្រមសីលធម៍ វិជ្ជាជីវៈ បទវិន័យទូទៅរបស់កងយោធពលខេមរៈភូមិន្ន ។

លោកឧត្តមសេនីយ៍ត្រីបន្តថា ការហ្វឹហាត់ ការរៀនសូត្រគឺជាការពង្រឹងទាំងកម្លាំងកាយ កម្លាំងប្រាជ្ញា កម្លាំងចិត្ត ស្ទាត់ជំនាញនិងការអនុវត្តជាក់ស្តែង ធ្វើឲ្យការអនុវត្តទទួលលទ្ធផលគាប់ប្រសើរ និងពេញចិត្តចំពោះបងប្អូនប្រជាពលរដ្ឋ មិនតែប៉ុណ្ណោះមានការជឿជាក់មកលើកម្លាំងកងរាជអាវុធហត្ថរបស់យើង ។
លោកមេបញ្ជាការបានបញ្ជាក់ថា សិក្ខាកាមត្រូវគោរពចំពោះការឧទ្ទេសនាម ពីមេរៀននានារបស់គ្រូ ត្រូវគោរពបទបញ្ជាផ្ទៃក្នុង ត្រូវស្តាប់ដោយយកចិត្តទុកដាក់ចំពោះមេរៀន ដោយកក់ត្រាទុកសម្រាប់ជាមេរៀនសម្រាប់ការដឹកនាំរបស់យើងទៅថ្ងៃក្រោយ ។

សូបញ្ជាក់ថា ការបើកវគ្គបំប៉នជំនាញ កងរាជអាវុធហត្ថឆមាសទី១ ឆ្នាំ២០១៨នេះធ្វើឡើងរយះពេល១៥ថ្ងៃ ស្មើ៨៤ម៉ោង ចែកចេញជា ០៣មុខវិជ្ជា មុខវិជ្ជាយោធាមាន០៦មេរៀន ស្មើ៣០ម៉ោង,មុខវិជ្ជាទួទៅ០៥មេរៀន ស្មើ២០ម៉ោង,មុខវិជ្ជាជីវៈកងរាជអាវុធហត្ថ ស្មើ៣៤ម៉ោង ។

មុខវិជ្ជានិមួយៗអង្គភាពបានអញ្ជើញគ្រូឧទ្ទេសនាម និងលោកគ្រូយោធា ដែលមានជំនាញ ចំណេះដឹងមកបង្ហាត់បង្ហាញឲ្យគ្រប់ជ្រុងជ្រោយទៅតាមកត្តាច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ