ព្រឹតិ្តការណ៍ថ្មីៗ

លោក ហ៊ុន ម៉ាណែត ជួបសម្ដែងការគួរសមជាមួយឯកឧត្តម ម៉ាសាហ៊ីកូ កូមួរ៉ា(Masahiko Komura) អនុប្រធានគណបក្សប្រជាធិបតេយ្យសេរី Liberal Democratic Party

2 ខែ មុន 36 តូ សុផល

ជប៉ុន៖នៅវេលាម៉ោង ១០:៣០ នាទីព្រឹក ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត

បានចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម ម៉ាសាហ៊ីកូ កូមួរ៉ា(Masahiko Komura) អនុប្រធានគណបក្សប្រជាធិបតេយ្យសេរី Liberal Democratic Party នៅទីស្នាក់ការគណបក្សប្រជាធិបតេយ្យសេរី ។ក្នុងជំនួបសម្ដែងការគួសមខាងលើ ភាគីទាំងពីរបានពិភាក្សាលើតួនាទី កាតព្វកិច្ចរបស់គណបក្សនយោបាយក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យក្នុងក្របខ័ណ្ឌនីតិរដ្ឋ ។ ជាមួយគ្នានេះភាគីទាំងពីរក៏បានពិភាក្សាលើការបង្កើតទំនាក់ទំនងរវាងយុវជនគណបក្សទាំងពីរផងដែរ ។

សូមបញ្ជាក់ថា នៅក្នុងកំឡុងពេលទស្សនកិច្ចរយៈពេល៥ថ្ងៃនៅក្នុងប្រទេសជប៉ុន ចាប់ថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨  លោក ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុន ក្រសួងការបរទេស ក្រសួងការពារជាតិ កងស្វ័យការពារ និងគណបក្សប្រជាធិបតេយ្យសេរី ព្រមទាំងជួបពិភាក្សាការងារជាមួយឥស្សរជន និងសមាជិកសភារបស់ជប៉ុនមួយចំនួនទៀតផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ