ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំកំពូលបងប្អូនកូរ៉េទាំងពីរបញ្ចប់ដោយជោគជ័យគេរុំពឹងថាកូរ៉េទាំងពីរនិងរួមគ្នាតែមួយ

3 សប្តាហ៍ មុន 74 តូ សុផល

កូរ៉េ ៖សម្រាប់កិច្ចប្រជុំកំពូលរវាងមេដឹកនាំកូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅព្រឹកថ្ងៃសុក្រទី២៧ ខែមេសា នេះ

ដែលនឹងប្រពឹត្តទៅនៅវេលាម៉ោង៩និង៣០នាទីព្រឹក គឺមានរបៀបវារៈសំខាន់៣ ។

ការជួបប្រជុំជាផ្លូវការរវាងមេដឹកនាំទាំងពីរ សំដៅទៅលើកិច្ចព្រមព្រៀងគ្នាក្នុងការលុបបំបាត់កម្មវិធីនុយក្លេអ៊ែរ និងការស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ និងការបង្រួបបង្រួមគ្នាឡើងវិញប៉ុណ្ណោះ ។
លទ្ធផលយ៉ាងណានោះ នៅមិនទាន់ដឹងនោះទេ ដោយកិច្ចប្រជុំនឹងប្រព្រឹត្តទៅនៅម៉ោង៩និង៣០នាទីព្រឹក ។

គីម ជុងអ៊ុន បាមថ្លែងថា ថ្ងៃនេះ ចង់បានកិច្ចព្រមព្រៀងគ្នាមួយដើម្បីសន្តិភាពជូនពលរដ្ឋ
កូរ៉េខាងត្បូងៈ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានថ្លែងថា ថ្ងៃនេះ លោកចង់បានកិច្ចព្រមព្រៀងគ្នាមួយប្រកបដោយជោគជ័យ ហើយអ្វីដែលចង់បានគឺសន្តិភាពជូនពលរដ្ឋកូរ៉េ ។

លោក គីម ថា គាត់មិនចង់រំលឹករឿងចាស់នោះទេ!។ នៅគ្រាដែលមេដឹកនាំកូរ៉េទាំងពីរជួបគ្នានោះ លោក គីម បានប្រាប់ដល់ លោក ម៉ូន ថា គាត់មិនចង់រំលឹករឿងអតីតកាលនោះទេ ។
លោក គីម បានបញ្ជាក់ថា អ្វីដែលសំខាន់គឺ “ផ្តោតលើកិច្ចព្រមព្រៀងរបស់យើងទាំងពីរវិញ” ។

ជំនួបពេលព្រឹកជុំទីមួយត្រូវ​បញ្ចប់, មេដឹកនាំ​កូរ៉េទាំងពីរ ចែកផ្លូវគ្នាទៅ​ទទួលទាន​អាហារ​ថ្ងៃត្រង់ ក្នុងទឹកដី​រៀងៗ​ខ្លួន!

ទីបំផុតកិច្ចប្រជុំ​បិទទ្វារនាព្រឹកថ្ងៃសុក្រនេះ រវាងមេដឹកនាំនៃប្រទេសកូរ៉េទាំងពីរ បានបញ្ចប់ទៅវិញហើយ ដោយលោក​លោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន បានចាកចេញ​ទៅស្រស់ស្រូបអាហារ​ពេលថ្ងៃ​ត្រង់រៀងៗខ្លួន មុនត្រឡប់មកជួបគ្នា​ នៅព្រំដែនសាជាថ្មី​ម្តងទៀតនារសៀលនេះ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន The Guardian នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។

​ក្រោយពីបានជួបពិភាក្សាជាមួយ​លោក មូន ជែអ៊ីន នៅឯអគារសន្តិភាព (Peace House)​ ​ដែលស្ថិតនៅប៉ែកខាងទឹកដីកូរ៉េខាងត្បូង ក្នុងភូមិ Panmunjom ដែលខណ្ឌចែកព្រំដែនកូរ៉េទាំងពីរអស់រយៈពេលប៉ុន្មានម៉ោងនាព្រឹកនេះមក ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង បានវិលត្រឡប់​ទៅកាន់ទឹកដីនៃប្រទេសរបស់លោកវិញ ខណៈដែលភាគីទាំងពីរបានឆ្លៀត​សម្រាកមួយភ្លែតសិន ដើម្បីស្រស់ស្រូបអាហារថ្ងៃត្រង់។

លោក គីម ត្រូវបានគេ​មើលឃើញថា បានឡើងជិះ​រថយន្តម៉ាក Mercedes-Benz ពណ៌ខ្មៅមួយ​គ្រឿង ដែលនៅការពារជុំវិញ​ដោយកង​អង្គរក្ស ហើយក្រោយ​មករថយន្តនោះ បានបើកបរឆ្លងកាត់​បន្ទាត់ព្រំដែនកូរ៉េទាំងពីរ ដោយក្រុមអង្គរក្ស​​រត់អមសងខាង។​

គួរជម្រាបថា ក្រោយពីពិសា​អាហារពេលថ្ងៃ​ត្រង់រួច លោក មូន ជែអ៊ីន និង លោក គីម ជុងអ៊ុន ត្រូវគេរំពឹងថា នឹងមកជួបគ្នា​ម្តងទៀត ដើម្បី​​ដាំដើមឈើនៅតំបន់អតីត​សមរភូមិ​ ដែលបានបញ្ចប់​ឆ្នាំ១៩៥៣ ជាឆ្នាំដែលបទឈប់បាញ់នៃសង្រ្គាមកូរ៉េ ត្រូវបានចុះហត្ថលេខា។ បន្ថែមពីនេះ លោកទាំងពីរ​នឹងជួបសម្តែងការគួរសមនឹងគ្នាជុំទីពីរ ព្រមទាំង​ទស្សនាការ​សម្តែងសិល្បៈកម្សាន្ត រួចទើបបញ្ចប់កិច្ចប្រជុំជាប្រវត្តិសាស្ត្រនេះ នៅយប់​ថ្ងៃសុក្រដដែលនេះ​តែម្តង។

ហេតុអ្វីបានជា មេដឹកនាំ គីម ជុងអ៊ុន ស្នើឲ្យមានការចរចាគ្នា?
នៅក្នុងបទសម្ភាសន៍មួយដែលបានផ្សាយផ្ទាល់អំពីកិច្ចប្រជុំកំពូលរវាងមេដឹកនំាកូរ៉េទាងពីរ ដែលមាន លោក ម៉ូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង និងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង នៅព្រឹកថ្ងៃសុក្រនេះ នៅឯផ្ទះសន្តិភាព ប៉ាន់ម៉ុនជុម ។
តាមការចោទឡើងជាសំណួរដោយអ្នកនាង គីម សូយ៉ុង (Kim So Young)ប្រធានការិយាល័យកូរ៉េ បានធ្វើការចោទសួរទៅកាន់វាគ្មិនចំនួន៣រូប ដើម្បីឆ្លុះបញ្ចាំងអំពីកិច្ចប្រជុំកំពូលរវាងកូរ៉េទាំងពីរ ដោយបានដាក់សំណួរទៅកាន់លោក ម៉ូន ចុងអ៊ីន (Moon Chung In) ទីប្រឹក្សាពិសេសរបស់លោកប្រធានាធិបតី កូរ៉េខាងត្បូង ម៉ូន ជេអ៊ីន ហើយបានបង្ហា្ញញពីវត្តមានរបស់លោក លី គឺន (Lee Geun)ជាសាស្ត្រាចារ្យមកពីសកលវិទ្យាល័យសេអ៊ូល និងលោក ចន ដេលុរី (Jonh Delury )សមាជិកនៃគណៈកម្មាធិការជាតិកូរ៉េខាងត្បូង ។
នៅក្នុងនោះដែរ ប្រធានការិយាល័យរូបនេះបានលើកជាសំណួរសួរថា ហេតុអ្វីបានជាមេដឹកនាំ គីម ជុងអ៊ុន ស្នើ ឲ្យឲ្យមានការចរចាគ្នា?
ជាដំបូងលោក ម៉ូន ចុងអ៊ីន ទីប្រឹក្សាពិសេសរបស់លោកប្រធានាធិបតី កូរ៉េខាងត្បូង ម៉ូន ជេអ៊ីន បានថ្លែងថា គឺមិនចង់ឲ្យកំហុសកើតឡើងជាច្រើនទៀត ពិសេសនោះគឺចង់ពលរដ្ឋមានភាពសប្បាយរីករាយ ។
បន្ទាប់មកលោក លី គឺន ជាសាស្ត្រាចារ្យមកពីសកលវិទ្យាល័យសេអ៊ូល បានបកស្រាយថា អ្វីដែលកូរ៉េខាងជើង ចង់បាននោះ គឺការអភិវឌ្ឍទៅលើវិស័យសេដ្ឋកិច្ចរបស់ខ្លួនវិញ ដោយសម្រេចចិត្តបោះបង់ចោលកម្មវិធីនុយក្លេ អ៊ែររបស់ខ្លួនហើយងាកមករកការចរចាគ្នានាពេលនេះ ។
ចំណែកលោក ចន ដេលុរី សមាជិកនៃគណៈកម្មាធិការជាតិកូរ៉េខាងត្បូង បានមានប្រសាសន៍ថា នេះជាវេលាដ៏សំខាន់ណាស់សម្រាប់ការជួបប្រជុំកំពូលរវាងមេដឹកនាំនៃប្រទេសទាំងពីរ ហើយអ្វីដែលលោក គីម ជុងអ៊ុន ធ្វើនៅពេលនេះគឺថា មិនចង់មានកំហុសច្រើន ពិសេសចង់បានអ្វីដែលធ្វើឲ្យមានភាពរីកចម្រើន និងមានអ្វីច្រើនលើសពីនេះទៀត។

ចំណែកឯប្រធានាធិបតីសហារដ្ឋអាមេរិចវិញ លោក ដូណាល់ ត្រាំ បញ្ជាក់​​ជាថ្មីអំពីកាល​បរិច្ឆេទ​ ដែលត្រូវជួ​ប​លោក គីម ជុងអ៊ុន ក្រោយ​ពេល​ជំនួប មូន-គីម បញ្ចប់។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកមានកាល​បរិច្ឆេទបី ឬក៏បួនឯណោះ សម្រាប់​រៀបចំជំនួបកំពូល ជាមួយមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។

ការលើកឡើង​បែបនេះ​របស់ លោក ដូណាល់ ត្រាំ ធ្វើឡើងនៅ​ក្នុង​កម្មវិធី Fox and Friends របស់​ស្ថានីយ​ទូរទស្សន៍​ Fox N​ews នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ (ម៉ោងនៅ​សហរដ្ឋអាមេរិក)។ លើសពីនេះ​ទៅទៀត នៅក្នុងកម្មវិធីនោះ លោក ត្រាំ ក៏បាន​បញ្ជាក់ផង​ដែរពីទីតាំងចំនួន ០៥ សម្រាបប់កិច្ចប្រជុំ​កំពូលជាមួយ​លោក គីម ប៉ុន្តែលោកមិន​បានបញ្ជាក់អ្វី​លម្អិត​នោះទេ។ «យើងមានការសម្រេច​ចិត្តមួយដែល​នឹងត្រូវធ្វើ​ឡើង។ យើងមានកាល​បរិច្ឆេទបីឬបួន រួមទាំងទីតាំង​ចំនួន ០៥ ផងដែរ​ដែលនឹងត្រូវ​បាន​ជ្រើសរើស»។ នេះជា​ការលើកឡើង​របស់​លោក ដូណាល់ ត្រាំ។

គួររំលឹកថា លោក ដូណាល់ ត្រំា ធ្លាប់បាន​ឱ្យដឹងថា លោកនឹងជួបជាមួយ​លោក គីម ជុងអ៊ុន នៅចុង​ខែឧសភា ឬនៅដើម​ខែមិថុនា​ខាងមុខនេះ ដើម្បីពិភាក្សាស្ដីពី​ការលុបបំបាត់អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង។ ប៉ុន្តែទន្ទឹមគ្នា ប្រធានាធិបតី​អាមេរិករូបនេះធ្លាប់បានអះអាង​ថា បើលោកយល់ថា​ជំនួបជាមួយ​លោក គីម គ្មាន​ប្រយោជន៍ទេ លោកនឹងមិនទៅ​ចូលរួមឡើយ ហើយថា​លោកនឹងដើរចេញពីកិច្ច ប្រជុំភ្លាមៗ បើជំនួបនោះមិន​មានលទ្ធផល​អ្វីទេនោះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ