ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តបុក បុគ្គលិកធនាគាស្ថាបនាម្នាក់ ស្លាប់ភ្លាមៗ

3 សប្តាហ៍ មុន 112 តូ សុផល

កំពង់ធំ ៖ បុរស ជាបុគ្គលិកធនាគាស្ថាបនាម្នាក់ បានស្លាប់ភ្លាមៗ បាត់បង់ជីវិតដោយហេតុគ្រោះចរាចរណ៍

យុវជនម្នាក់ជាបុគ្គលិកធនាគាស្ថាបនាម្នាក់ជិ:ម៉ូតូទៅបុករថយន្តពីក្រោយពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអធ័ម។

ហេតុការដ៍រន្ធត់នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦ នៅវេលាម៉ោង២០និង៤០នាទីយប់ ថ្ងៃទី២៦ខែមេសារ ឆ្នាំ២០១៨ ស្ថិតនៅ ភូមិសាលាឃុំ
ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ជនរងគ្រោះមានឈ្មោះ លឹម គឹមហ៊ុន ភេទប្រុស អាយុ២៤ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុជាបុគ្គលិកធនាគាស្ថាបនា)មានទីលំនៅភូមិក្រសាំងជ័យ
ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

យោងតាមប្រភពពត៏មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ដែលជាបុគ្គលិកធនាគាជិ:ម៉ូតូឌ្រីមសង់C125ពណ៍ខ្មៅ ស្លាកលេខ1FM.8861ចេញពីត្បូងទៅជើងក្នុងទិសដៅស្របគ្នាក្នុងល្បឿនលឿន ហើយគេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ៤ភ្លៅ ពណ៏សរពាក់ ស្លាកលេខ ខក៥៦៣៩.ភព៣ចតស្ងៀមក្បាលទៅជើងក្នុងទិសដៅស្របទិសគ្នា ។

ប្រភពពត៏មានបន្តទៀតថា លុះដល់កន្លែងកើតហេតុ យុវជនដែលជិ:ម៉ូតូទៅបុករថយន្តពីក្រោយពេញទំហ៊ឹង បណ្តាលឱ្យស្លាប់ភ្លាមៗ ក្រោយពីកើតហេតុតៃកុងរថយន្តបានដាក់មេប្រូច បាត់ស្រម៉ោល។ចំណែកវត្ថុតាងម៉ូតូនឹងរថយន្តប៉ូលិសចរាចរណ៍ស្រុកបារាយណ៍អូសយកមករក្សារទុកនៅអធិការដ្ឋាន នគរបាលស្រុកដើម្បីរងចាំធ្វើការដោះស្រាយនាពេលក្រោយ។សាកសពប៉ូលិសប្រគល់ឱ្យឪពុកម្តាយបងប្អូនយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ