ព្រឹតិ្តការណ៍ថ្មីៗ

សំពងប្រពន្ឋសសៃខ្ចីរហូតទាស់សសៃស្លាប់

5 ខែ មុន 140 តូ សុផល

ខេត្តក្រចេះ៖ បុរសជនជាតិដើមភាគតិចព្នងម្នាក់ ដែលបានប្រើហឹង្សាលើស្រ្តីជា​ប្រពន្ឋ

មានសសៃខ្ចីឲ្យរងរបួសធ្ងន់រហូតទាស់សសៃបណ្តាលឲ្យស្លាប់ ត្រូវបាននគរបាលស្រុកចិត្របុរី ចាប់ខ្លួនបន្ទាប់ពីបានបង្កហេតុបានរយៈពេល១ថ្ងៃ។
អំពើហឹង្សាក្នុងគ្រួសារ ផ្តើមឡើងពីរឿងទំនាស់ពាក្យសម្តីតិចតួច ឈានឲ្យមានការវាយ សម្លាប់ពីប្តីដៃដល់ទៅលើស្រ្តីជាប្រពន្ឋ​ដែលជាជនជាតិភាគតិចព្នងដូចគ្នា​ មានទីលំនៅភូមិអា លច ឃុំកន្ទួត ស្រុកចិត្របុរី ក្នុងនោះបានបន្សល់ទុកនូវភាពសោកសៅជាខ្លាំង ខណៈដែល គ្រួសារនេះនៅមានកូនតូចរញ៉ងប្រុស ស្រី ចំនួន៥នាក់ នៅពេលដែលស្រ្តីជាម្តាយបានស្លាប់ ចំណែកឯឱពុកក៏ក្លាយខ្លួនទៅជាអ្នកទោស។

បើតាមការនគរបាលស្រុកចិត្របុរី បានឲ្យដឹងថា អំពើហឹង្សាដោយចេតនា នេះបានកើត ឡើងនៅងថ្ងៃទី២៥ មេសា ដោយបុរសជាប្តីឈ្មោះ ធុច សុខា អាយុ ៣៧ឆ្នាំ បានវាយសំពង មកលើស្រ្តីជាប្រពន្ឋឈ្មោះ ក្រាញ់ នញ អាយុ៣៩ឆ្នាំ ដែលទើបតែសម្រាលកូន និងមានសសៃ ខ្ចី បណ្តាលឲ្យទាស់សសៃរហូតស្លាប់ក្រោយរងការវាយដំបានមួយថ្ងៃ។

អធិការនគរបាលស្រុកចិត្របុរី លោកវរសេនីយ៍ឯក យ៉ាន់ ហ៊ាង បានប្រាប់ឲ្យដឹងថា មូលហេតុដែលឈានឲ្យមានអំពើហឹង្សានេះ គឺផ្តើមចេញដោយសារទំនាស់ពាក្យសម្តី គឺនៅថ្ងៃ កើតហេតុពេលបុរសជាប្តីបានបើកគោយន្តកន្ត្រៃចេញទៅក្រៅ ក៏មានកួនតូចម្នាក់ទាយំទៅ តាម​តែប្រពន្ឋហាមមិនឲ្យទៅ ក៏កើតជាទំនាស់។ ក្រោយទំនាស់យ៉ាងតឹងសសៃក បុរសជាប្តី បានស្ទុះវាយទាត់ធាក់មកលើស្រ្តីជាប្រពន្ឋ។ មិនតែប៉ុណ្ណោះពេលមកដល់លើផ្ទះបុរសដៃដល់ ជាប្តីថែមទាំងយករនាបឬស្សីមកវាយលើស្រ្តីជាប្រពន្ឋយ៉ាងចាស់ដៃថែមទៀត បណ្តាលឲ្យជាំ សុះសាច់លើរាងកាយ។ ក្រោយវាយបានមួយថ្ងៃ ស្រ្តីរងគ្រោះជាប្រពន្ឋ​ដែលមានសសៃខ្ចីទើប សម្រាលកូន បានកើតមានអការៈរឹងធ្កាម និងបានស្លាប់។

នៅនិងមុខនគរបាលស្រុកចិត្របុរី បុរសជាប្តីដៃដល់បានឆ្លើយថា កន្លងមករូបគេមិន ដែលបង្កហឹង្សាទៅលើស្រ្តីជាប្រពន្ឋបែបនះនោះទេ។ ហើយថ្ងៃកើតហេតុ ដោយ សារតែខ្លួន ខឹងនិងស្រ្តីជាប្រពន្ឋជេប្រមាថពេក ក៏ជ្រុល ដៃវាយដោយមិនដឹងថាបណ្តាលឲ្យស្លាប់បែបនេះ នោះទេ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ