ព្រឹតិ្តការណ៍ថ្មីៗ

លោក ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយឥស្សរជនជប៉ុនមួយចំនួនជាអតីតអ្នកដែលបានចូលរួមចំណែកក្នុងដំណើរការស្វែងរកសន្ដិភាពរបស់កម្ពុជា

7 ខែ មុន 52 តូ សុផល

ជប៉ុន៖នៅល្ងាច ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ លោក ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយឥស្សរជនជប៉ុនមួយចំនួន

ជាអតីតអ្នកដែលបានចូលរួមក្នុងដំណើរការស្វែងរកសន្តិភាពរនៅកម្ពុជានាពេលកន្លងមករួមមាន៖ ឯកឧត្តម យូគីអូ អ៉ីម៉ាហ្កាវា (Yukio Imagawa) អតីតឯកអគ្គរដ្ឋទូតជប៉ុននៅកម្ពុជាអំឡុងឆ្នាំ១៩៩១-១៩៩៦), ឯកឧត្តម ម៉ាសាហារុ ខូណូ (Masaharu Khono)អតីតអគ្គនាយកកិច្ចការអាស៊ីអាគ្នេយ៍ និងនិរតីនៃក្រសួងការបរទេសជប៉ុន, ឯកឧត្តម ដាយស៊ូកិ​ កូរូគិ (Daisuke Kuroki) អតីតជំនាញការបកប្រែភាសាប្រចាំស្ថានទូតជប៉ុន បច្ចុប្បន្នជាឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសម៉ាលី។

ក្នុងជំនួបនេះឯកឧត្តមទាំងបីរូបបានរំលឹកអំពីប្រវត្តិរបស់ប្រទេសជប៉ុនដែលបានចូលរួមចំណែកក្នុងកិច្ចការស្វែងរកសន្តិភាពនៅកម្ពុជាកន្លងមក និងបានវាយតម្លៃខ្ពស់អំពីកត្តាដែលមិនអាចខ្វះបានក្នុងការនាំយកសន្តិភាពសម្រាប់កម្ពុជា គឺការលះបង់ និងការចូលរួមដំណោះស្រាយគ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន។

ក្នុងនាមជាយុវជនជំនាន់ក្រោយលោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ឥស្សរជនជប៉ុនក៏ដូចជារដ្ឋាភិបាលជប៉ុន ដែលបានខិតខំប្រឹងប្រែងចូលរួមស្វែងរកសន្តិភាពនៅកម្ពុជានាពេលកន្លងទៅ ទន្ទឹងនេះក៏សូមអោយជប៉ុនបន្តគាំទ្រកម្ពុជាបន្តទៀត ដើម្បីបន្តរក្សាសន្តិភាព និងស្ថេរភាពនៅកម្ពុជា។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!