ព្រឹតិ្តការណ៍ថ្មីៗ

រំលោភលើកទី១គេអត់ប្តឹងដល់លើទី២ជាប់ខ្នោះ

3 សប្តាហ៍ មុន 352 តូ សុផល

ភ្នំពេញ៖ បុរសជាបុគ្គលិកក្រុមហ៊ុនកាំមីនតែលម្នាក់ត្រូវក្រុមគ្រួសារជនរងគ្រោះប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួន

ដោយចោទប្រកាន់ពីបទរំលោភសេពសន្ធវះលើអនិតិជនជាបន្តបន្ទាប់រហូតដល់ទៅ២ដង។ហេតុការឃាត់ខ្លួនជនសង្ស័យខាលើកាលពីម៉ោង២០និង៣០នាទីយប់ថ្ងៃទី២៦មេសា២០១៨នៅចំណុចផ្លូវ១០១៩ភូមិរោងចក្រសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ ឡេង លីនផៃសាន អាយុ៣៥ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនកាំមីនតែលស្នាក់នៅផ្ទះលេខ២៥ផ្លូវ២៨បេតេភូមិសន្សំកុសល់៣សង្កាត់បឹងទំពុនខណ្ឌមានជ័យ។

ក្មេងរងគ្រោះឈ្មោះ ខាំ ស្រីនាថ អាយុ១៤ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅបន្ទប់ជួលផ្លូវ១៩៨៨ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

យោងតាមបណ្តឹងជនរងគ្រោះបានប្រាប់ថាកាលពីចុងឆ្នាំ២០១៧មិនចាំថ្ងៃខែ(ជនសង្ស័យជាអ្នកស្គាល់គ្នាជាមួយបងស្រីជនរងគ្រោះ)បានទៅរកបងនាងនៅបន្ទប់ជួលពេលនោះបងនាងមិននៅផ្ទះទេដោយនៅនាងម្នាក់ឯងក្នុងបន្ទប់ពេលនោះជនសង្ស័យបានឈ្លៀតឱកាសចាប់នាងរំលោភបានសម្រេចម្តងប៉ុន្តែដោយខ្លាចបាងប្តឹងជនសង្ស័យបានល្បួងដោយប្រាប់ចង់បានអ្វីចាំគេទិញអោយពេលនោះនាងមិនបានប្តឹងអ្វីឡើយដោយនាងក្មេងសេចក្តីផងចាញ់ការល្បួងរបស់ជនសង្ស័យពេលនោះនាងបានទៅនៅស្រុកមួយរយ៉ះ។

ជនរងគ្រោះបានប្រាប់ទៀតថាលុះនាងត្រឡប់មកពីស្រុកវិញស្រាប់ថ្ងៃ២៤មេសា២០១៨វេលាម៉ោងប្រហែល១៩និង៣០នាទីបានឃើញជនសង្ស័យមករកបងនាងទៀតតែមិនជួបជួបតែនាងបានបង្ខំចាប់នាងរំលោភបានសម្រេចម្តងទៀតដោយសន្យាថាចាំអោយលុយទិញទូរស័ព្ទទំនើបមួយគ្រឿងលុះដល់ថ្ងៃទី២៦មេសា២០១៨នាងបានប្រាប់តំណើរឿងខាងលើទៅបងស្រីនាងហើយបងនាងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីនិងបានរៀបចំគំរោងទូរស័ព្ទណាត់ជនសង្ស័យអោយមកជួបក៍ឃាត់ខ្លួនអោយសមត្ថកិច្ចតែម្តង។

យោងតាមចំលើយសារភាពរបស់ជនសង្ស័យបានប្រាប់សមត្ថកិច្ចថាតាមពិតរូបគេនិងបងស្រីជនរងគ្រោះមានទំនាក់ទំនងស្គាល់គ្នាតាំងឆ្នាំ២០១៦មកម្លេះជាលក្ខណះគូរសង្សាហើយជនសង្ស័យបានសារភាពទៀតថារូបគេពិតជាបានចាប់រំលោភជនរងគ្រោះបាន២ដងដូចការចោទប្រកាន់ពិតប្រាកដមែនខណះទៅរកបងស្រីជនរងគ្រោះដោយសារស្រវឹងហើយឃើញជនរងគ្រោះនៅម្នាក់ឯងក៍ចាប់រំលោភតែម្តងទៅ។

ដោយមានចម្លើយសារភាព បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំកសាងសុំនុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញពេលក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ