ព្រឹតិ្តការណ៍ថ្មីៗ

មេឈ្មួញឈើដ៍ធំ និងមានអំណាច នៅខេត្តរតនគិរី ឈ្មោះហូវ ជឺវ៉ៃ បានកំពុងធ្វើសកម្មភាពប៉ាវផ្ដាច់ ក្នុងការដឹកជញ្ជូនឈើ ទៅកាន់ប្រទេសវៀតណាម

2 ខែ មុន 523 តូ សុផល

ខេត្តរតនគិរី៖ មានសេចក្តីរាយការណ៍មកថា មេឈ្មួញឈើដ៍ធំ និងមានអំណាច នៅខេត្តរតនគិរី ឈ្មោះហូវ ជឺវ៉ៃ បានកំពុងធ្វើសកម្មភាពប៉ាវផ្ដាច់

ក្នុងការដឹកជញ្ជូនឈើ ទៅកាន់ប្រទេសវៀតណាម យ៉ាងគគ្រឹកគគ្រេង ដោយមិនមានសមត្ថកិច្ច មន្ត្រីជំនាញណា ចេញមុខទប់ស្កាត់នោះឡើយ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ម្សិលមិញ សកម្មភាពលើកឈើដាក់លើរថយន្តយីឌុបជាច្រើន នៅតាមមាត់ទន្លេសេសាន ក្នុងភូមិសាស្រ្តភូមិហ្វាំង ឃុំប៉ុង ស្រុកវ៉ឺនសៃ ខេត្តរតនគិរី រួចហើយចេញដំណើរកាត់ទីរួមខេត្ត ប៉ុន្តែមិនមានសមត្ថកិច្ច ណាមួយចាត់វិធានការឡើយ។

តាមប្រភពព័ត៌មានពីកម្មករនៅទីនោះ បានឲ្យដឹងថា ឈើប្រណីតទាំងនេះ គឺជាឈើរបស់មេឈ្មួញធំឈ្មោះ ណុប ណាក់ ហៅណាក់ក្បាលធំ ជាសមត្ថកិច្ចមួយរូបនៅខេត្តរតនគិរី សហការជាមួយមេឈ្មួញ ឈ្មោះ ហូវ ជឺវ៉ៃ ដោយដឹកឈើនេះចេញ នៅពេលយប់ឆ្លងកាត់តាមស្រុកអូរជុំ និងក្រុងបានលុងឆ្ពោះទៅប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិអូរយ៉ាដាវ។
តាមប្រភពព័ត៌មានពីក្រុមឈ្មួញអ្នករកស៊ីឈើបានឲ្យដឹងថា គឺរថយន្តយីឌុបភ្លៅ៦ទាំង១០គ្រឿងនេះ គឺក្នុងមួយគ្រឿងអាចដឹកទម្ងន់ពី៩០ទៅ១០០តោនក្នុងមួយគ្រឿង បើពុំនោះមិនអាចរត់ការបង់សម្ថកិច្ចគ្រប់ទេ គឺមួយឡានរត់ការបង់ សមត្ថកិច្ចពីថ្នាក់ធំ រហូតថ្នាក់ក្រោមពី២២០០០ដុល្លារ ទៅ២៣០០០ដុល្លារ។
ប្រភពជាច្រើនបានដឹងច្បាស់ថា ឈើទាំងនោះ ត្រូវបានគេអារកាប់យកពីដែនឧទ្យានជាតិ និងដែនជម្រកសត្វទាំងអស់។

ក្រោយពីចូលឆ្នាំខ្មែររួច គឺចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ក្រុមឈ្មួញដដែលនេះ បានដំណើរការបន្ត ហើយក្នុងយប់ទី២៦ ខែមេសានេះ គឺដឹកចេញពីស្រុលវ៉ឺនសៃជាង១០ឡានយីឌុបទៀត ឆ្លងកាត់ទីរួមខេត្តរតនគិរីឆ្ពោះទៅប្រទេសវៀតណាម៕

ចចតើលោកអភិបាលខេត្ត ស្នងការខេត្ត មេបញ្ជាការខេត្ត និងមន្ត្រីជំនាញពាក់ទាំងអស់ ម្តេចមិនជួយទប់ស្កាត់ ឬបង្ក្រាបផង។  ទង្វើបែបនេះ មានការសង្ស័យថា មេឈ្មួញខាងលើបានយកសំណែនថ្វាយផ្គាប់ចិត្តអស់ហើយឬយ៉ាងណា?

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ