ព្រឹតិ្តការណ៍ថ្មីៗ

យកខោអាវទៅបោកអ៊ុត ឃើញម្ចាស់ហាងដេកលក់ លួចយកទូរស័ព្ទ២គ្រឿង ត្រូវជាប់ខ្នោះ

4 សប្តាហ៍ មុន 76 តូ សុផល

ភ្នំពេញ៖ នៅវេលាម៉ោង ២០:០០ នាទីយប់ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៨

កំលាំងនគរបាលប៉ុស្តិ បឹងកក់២ ខណ្ឌទួលគោក បានឃាត់ខ្លួនបុរសម្នាក់តាមបណ្តឹងរបស់ម្ចាស់ហាងបោកអ៊ុតមួយកន្លែងស្ថិតនៅផ្ទះលេខ ៥១A ផ្លូវលេខ ៥៩២ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមការរៀបរាប់របស់ម្ចាស់ហាងខាងលើបានអោយដឹងថា ឆ្លងតាមការពិនិត្យកាំម៉េរ៉ាសុវត្ថិភាពនៅវេលាម៉ោង ១៤:០០ នាទីរសៀលថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៨ ពេលដែលគាត់កំពុងសំរាក ស្រាប់តែមានម៉ូយបោកខោអាវម្នាក់ភេទប្រុសមករកយកខោអាវ តែដោយសារគាត់ដេកលក់ ស្រាប់តែបុរសនោះបានលួចយកទូរស័ព្ទរបស់គាត់ដែលដាក់លើទូចំនួន ០២ គ្រឿង (IPhone 6 និង IPhone 4) រួចក៏ដើរចេញទៅវិញ ។ លុះដល់ម៉ោង ២០:០០ នាទីយប់ថ្ងៃដដែល ស្រាប់តែជនសង្ស័យខាងលើមកយកខោអាវរបស់ខ្លួនម្តងទៀតក៏ត្រូវបានម្ចាស់ហាងចាប់ឃាត់ខ្លួននិងរាយការណ៏មកសមត្ថកិច្ចតែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ