ព្រឹតិ្តការណ៍ថ្មីៗ

ក្លែងជាសង្ឃ ព្រួតគ្នាប្លន់យកម៉ូតូបានសម្រេច តែគេចខ្លួនមិនរួច!

3 ខែ មុន 161 តូ សុផល

ព្រៃវែង៖ ឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលួចមានស្ថានទម្ងន់ (ប្លន់) នៅថ្ងៃព្រហស្បត្តិ ១២ កើតខែពិសាខ ឆ្នាំច.ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ២៦ មេស ឆ្នាំ២០១៨ វេលា ១៤ និង ៣០ នាទី នៅចំណុចវាលស្រែភូមិ តាមូង ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ជនសង្ស័យ

ទី១ ឈ្មោះសុីម វិសាល ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិតាប្រុយ ឃុំព្រៃពោន ស្រុក ក ប។
ទី២ ឈ្មោះ ប៉ុល បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិត្រពាំង ក្រសាំងឃុំព្រៃពោន ស្រុក ក ប ក្លែងជាលោកសង្ឃ បានអោយ ឈ្មោះឈឹម ខឿន ភេទ ប្រុស អាយុ ៦៨ ឆ្នាំ នៅភូមិ ស្នួល ឃុំធាយ ស្រុកបាភ្នំ ឌុបមកវត្តបឹងក្រទឹប មកដល់ចំនុចខាងលើបានទាញជនរងគ្រោះផ្តូល ចងមុខអោយ ដេកផ្ងា និងវាយចំនួន២ដៃ ឈូសចំនួន៥ជើង យកម៉ូតូ ១គ្រឿង ម៉ាកហុងដា C125 ស៊េរី ២០១៣ ព៌ណខ្មៅ លេខម៉ាសុីនND125ME8897335លេខតួN125MDD.8897335 ពាក់ស្លាក លេខ ព្រៃវែង .1G.1393។

ពេលធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានបើកម៉ូតូគេចខ្លួនទៅ ទិសខាងជើង សមត្ថកិច្ចបាន ដាក់កម្លាំងស្ទាក់កម្លាំងខ្លះដេញតាម ទៅដល់ចំណុចភូមិសុណនចៃ.ឃុំក្រាំងស្វាយស្រុក
ព្រះស្តេច ទើបកម្លាំងនគរបាលដេញទាន់ឃាត់ខ្លួនជនស្ស័យបានទាំង២នាក់រួមនិងម៉ូតូវត្ថុតាង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់យើងបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសុំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ