ព្រឹតិ្តការណ៍ថ្មីៗ

(ប្លែក!) ឪពុកចូលនិវត្តន៍ តែងតាំងកូនប្រុសបង្កើត ជា​ប្រធាន​មន្ទីរ​ឧស្សាហកម្ម ​និង​សិប្បកម្ម​ខេត្តជំនួស!

5 ខែ មុន 32544 តូ សុផល

ខេត្តកំពង់ឆ្នាំង៖ ផ្ទុះការរិះគន់ច្រើនសន្ធឹកសន្ធាប់ ក្រោយការលើកបន្តុបតែងតាំងកូនប្រុសបង្កើតស្នងតំណែង ពីឪពុកបែបនេះ។​កាលពីព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨ នេះ លោក ​ទិ​ត្យ​វង្ស​ វិសាល ត្រូវបានតែងតាំង​ជា​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្តកំពង់ឆ្នាំង ជំនួស​លោក​ទិ​ត្យ ណា​ង ជា​ឪពុក​បង្កើត​របស់លោក​ដែល​ត្រូវបាន​ដាក់ឱ្យចូល​និវត្តន៍។

 ​ពិធី​ប្រកាស​តែងតាំង​និង​ផ្ទេរ​ភារកិច្ច​រវាង​ឪពុក ​និង​កូនបង្កើត​នេះ ក្រោម​អធិបតីភាព​ ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋ​ម​ន្រី​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម  ឯកឧត្តម ឈួ​រ ច័​ន្ឌ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​ និង មន្ត្រីការិយាល័យជំនាញមួយចំនួនទៀត។​

ពិធីប្រកាសតែងតាំងមិនទាន់ទាំងចប់ស្រួលបួលផង មានការខ្សឹបខ្សៀវតៗគ្នា និងសម្តែងការមិនពេញចិត្តចំពោះ លើកបន្តុបបែបនេះ។ មន្ត្រី​មួយចំនួន​នៅក្នុង​ខេត្តកំពង់ឆ្នាំង ​បាន​និយាយ​ថា​ ការតែងតាំង​កូន​ឱ្យ​បន្ត​តំណែង​ជា​ប្រធាន​មន្ទីរ​ពី​ឪពុក​យ៉ាង​ដូច្នេះ ​វា​អាក្រក់​មើល​ខ្លាំងណាស់ (ដូចខ្វះមន្ត្រីណាស់)​។

មន្ត្រី​ចាស់ៗ​ក្នុង​អង្គភាព​ដែល​បាន​ខិតខំ​ធ្វើការ​បម្រើ​ជាតិ​តាំង​ស៊ី​អង្ករ​គីឡូ​រយៈពេល​៣០​ឆ្នាំ​ ឬ៤០​ឆ្នាំ​ម្នាក់ៗ​បាក់​ទឹកចិត្ត​ផងដែរ​ ខ្លះថាខំធ្វើការចង់ងាប់ទៅវិញ មិនបានតំណែងនេះ បែបជាគេដាក់កូនគេទៅវិញ ដូចជាបោះសន្ទូចរំលងភ្នំពេកហើយ។​ ​ផ្ទុយ​ពី​កូន​មន្ត្រី​ខ្លះ​ទើប តែ​ចូលធ្វើការ​សោះ​ឡើងបុណ្យ​ឡើង​សក្តិ​លឿន​ដូច​ឡើង​កាំជណ្តើរ​ចឹង ​តើ​ការតែងតាំង​នេះ​គេ​ផ្អែកទៅលើ​សមត្ថភាព ឬ ទៅតាម​ខ្សែ . . តិចតំណែងក្នុងក្របខ័ណ្ឌរដ្ឋទាំងអស់ ជាតំណែងសួរពូជទៅ?

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ