ព្រឹតិ្តការណ៍ថ្មីៗ

ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​ទ្វេរ​ភាគី​ ទន្លេ​ចាម​

3 ខែ មុន 104 តូ សុផល

ត្បូងឃ្មុំ​ ៖​ នៅ​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០១៨​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ បាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ប៉ុស្តិ៍​នគ​បាល​ច្រក​ទ្វា​ព្រំដែន​ទ្វេរ​ភាគី​ (​កម្ពុជា​.​វៀតណាម​)​ ទន្លេ​ចាម​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ ប្រាជ្ញ​ ចន្ទ​ ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​និង​ជា​ប្រធាន​គណៈកម្មាធិការ​បក្ស​ ខេត្ត​ត្បូងឃ្មុំ​ លោក​ឧត្តមសេនីយ៍ទោ​ បែន​ រ័​ត្ន​ ស្នងការ​នគ​បាល​ខេត្ត​ត្បូងឃ្មុំ​ លោក​ ចេ​ង​ ប៊ុ​ន​ណា​រ៉ា​ អភិបាលស្រុក​ មេមត់​ លោក​ លោកស្រី​ ស្នងការ​រង​និង​លោក​ប្រធាន​ស្នាក់​ការ​គយ​ព្រំដែន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ ។​

​អញ្ជើញ​ចូលរួម​ជា​សមាជិក​ក្នុ​អង្គពិធី​មាន​ លោកនាយ​ នាយ​រង​ការិយា ល័យ​ ចំណុះ​ស្នង​ ការដ្ឋាន​ លោក​មេបញ្ជាការ​នគរបាល​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​ ៦១៥​ និង​ លេខ​ ៦១៧​ លោក​អធិការ​នគរបាល​ស្រុក​ មេមត់​ និង​វត្តមាន​មន្ត្រី​កងកម្លាំង​ជា​ច្រេ​ី​នរូ​ប​ទៀត​ព្រមទាំង​លោកតា​ លោកយាយ​ ជា​ប្រជាពលរដ្ឋ​។​

​លោក​វរសេនីយ៍ឯក​ ឡាយ​ ឧត្តម​ បាន​អាន​របាយ​ការ​ថា​អគារ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​ទ្វេរ​ភាគី​​ទន្លេ​ចាម​ត្រូវ​បាន​សាងសង់​ឡើង​ពី​បេតុង​ប្រក់​ក្បឿង​ មាន​ទំហំ​ ១៣​ម៉ែត្រ​គុណ​៨​ម៉ែត្រ​ ដោយ​ចំណាយ​អស់​ថវិកា​ សរ​បុ​ចំនួន​ ២៥៤២២.១​ដុល្លារ​ និង​រួចរាល់​ជា​ស្ថាពរ​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ដ៏​ខ្ពង់ខ្ពស់​ថវិកា​របស់​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​​អគ្គស្នងការ​នគរបាល​ជាតិ​ ឯកឧត្តម​ ប្រាជ្ញ​ ចន្ទ​ ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​និង​ជា​ប្រធាន​គណៈកម្មាធិការ​​បក្ស​ខេត្ត​ត្បូងឃ្មុំ​ ព្រមទាំង​សប្បុរសជន​នានា​ជា​ច្រើន​រូប​ទៀត​ដែល​​ទទួល​បន្ទុក​សាងសង់​ដោយ​លោក​ឧត្តមសេនីយ៍​​ទោ​ បែន​ រ​ត្ន័​ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ លោក​​ឧត្តមសេនីយ៍ត្រី​ យូ​ រ័​ត្ន​ចាន់​សា​រ៉ា​ ស្នងការ​រង​ លោក​ វរសេនីយ៍ឯក​ សឹង​ សំ​អូន​ នាយ​កា​រិ​យា​ល​យ័​ និង​សហការី​។​

​នៅ​ក្នុង​ឱកាស​ដ៏​នក្ខត​ប្ញ​ក​នេះ​ឯកឧត្តម​ ប្រាជ្ញ​ ចន្ទ​ បាន​មាន​ប្រសាសន៍​ ផ្តាំផ្ញើ​ក៏​ដូច​ជា​កោតសរសើ​ដល់​កងកម្លាំង​ទាំងអស់​ដែល​ជា​និច្ចកាល​បាន​ខិតខំ​ប្រឹងប្រែង​និង​ធ្វើ​ពលី​កម្ម​សព្វបែបយ៉ាង​ដើម្បី​រក្សា​ស្ថេ​រ​ភាព​និង​ការ​អភិវឌ្ឍន៍​ជូន​ជាតិ​និង​ត្រូវ​ចង់​ចាំ​ថា​មាន​ថ្ងៃ​៧​ខែមករា​ទើប​មាន​យើង​ទាំងអស់​គ្នា​ព្រមទាំង​មាន​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​នានា​ដែល​មាន​ សព្វថ្ងៃ​ ដូច​ជា​ស្ពាន​ ថ្នល់​ សាលារៀន​ មន្ទី​ពេទ្យ​ ជាដើម​…​។​ល​។​ លោក​បានអោយ​បងប្អូន​ទាំងអស់​ត្រូវ​ រក្សា​សាមគ្គីភាព​រវាង​ប្រទេស​ជិតខាង​តាម​បន្ទាត់​ព្រំដែន​អោយ​បាន​ល្អ​ ពង្រឹង​កិច្ច​សហរ​ការ​និង​សហរ​ប្រ​តិ​បត្ត​ការ​ ការពារ​ ទប់ស្កាត់​ បង្ការ​និង​បង្ក្រាប​រាល់់​បទ​ល្មេ​ី​ស​ព្រហ្ម​ទ័​ណ្ឌ​គ្រប់​ប្រភេទ​ដើម្បី​ធានា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ ។​ ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្តម​បាន​ផ្តល់​ថវិការ​ជូន​លោក​យាយជី​លោក​តាជី​ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​ចំនួន​១០០០០​រៀល​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ