ព្រឹតិ្តការណ៍ថ្មីៗ

ពិធីបិទសិក្ខាសាលាស្តីពី « ការបង្ហាញលទ្ធផល និងវឌ្ឍនភាពគម្រោងសហការលើការអភិវឌ្ឍនគរូបនីយកម្ម រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសាលាក្រុងប៉ារីស »

3 ខែ មុន 34 តូ សុផល

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនិងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨រដ្ឋបាលរាជធានីភ្នំពេញបានប្រារព្ធពិធីបិទសិក្ខាសាលាស្តីពី « ការបង្ហាញលទ្ធផល និងវឌ្ឍនភាពគម្រោងសហការលើការអភិវឌ្ឍនគរូបនីយកម្ម រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសាលាក្រុងប៉ារីស » ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ EVA NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ រយៈពេលពេញមួយថ្ងៃ ។

ក្នុងពិធីបិទសិក្ខាសាលា ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋធានីក្រុងប៉ារីស និងស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ជាពិសេសលោកជំទាវ Eva NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំងតែម្តង ដែលតែងតែជួយ គាំទ្រកិច្ចសហប្រតិបត្តិការ ដល់សាលារាជធានីភ្នំពេញ និងបានបញ្ជូនអ្នកជំនាញមកសិក្សាពីការអភិវឌ្ឍរបស់រាជធានីភ្នំពេញ ដើម្បីបង្កើនប្រសិទ្ធភាពថែមទៀត នៃកិច្ចប្រតិបត្តិការលើការរៀបចំអភិវឌ្ឍជាពិសេសតំបន់ភាគខាងត្បូងរាជធានីភ្នំពេញដូចជាបណ្តាញធារាសាស្រ្ត សំណង់ធំតូច លំហូរចរាចរណ៍ និងគម្រោងប្លង់ បណ្តាញផ្លូវឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងបន្តចូលរួមអនុវត្តលើការអភិវឌ្ឍនគរូបនីយកម្ម និងសំណង់ក្នុងរាជធានីភ្នំពេញកាន់តែស៊ីជម្រៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តឲ្យស្រស់បំព្រងដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីនៃសង្គម សេដ្ឋកិច្ចកម្ពុជា និងបរិការណ៍នៃតំបន់ទាំងមូលផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ