ព្រឹតិ្តការណ៍ថ្មីៗ

បង្ក្រាបសង្វៀនជល់មាន់ នៅស្រុកកំពង់ត្រាច អ្នកលេងរត់គេចចូលព្រៃទាំងអស់!

5 ខែ មុន 154 តូ សុផល

ខេត្តកំពត ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១១ និង៣០ នាទី កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការដ្ឋានស្រុកកំពង់ត្រាច បានបង្ក្រាបករណីជល់មាន់ ស្ថិតក្នុងភូមិភ្នំក្ងាប ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ។

ជនសង្ស័យបានរត់គេចចូលព្រៃបាត់អស់ និងដកហូតបានវត្ថុតាងរួមមាន :
-ម៉ូតូចំនួន ០៤ គ្រឿង
-សត្វមាន់ជល់ចំនួន ០២ ក្បាល
-ស៊ុមដាក់សត្វមាន់ចំនួន ០២
-កន្ត្រកដាក់សត្វមាន់ចំនួន ០២ 
-និងជញ្ជីងថ្លឹងមាន់ចំនួន ០១ គ្រឿង ។

បច្ចុប្បន្ន វត្ថុតាងទាំងអស់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពុងត្រាច ។

ក្រោយការបង្ក្រាប មានមតិខ្លះថា ករណីនេះ គ្រាន់តែជាឆាកល្ខោនសំដែងអោយតែល្អមើលប៉ុណ្ណោះ ណាមួយកុំមេបន្ទោសផង ចេះតែបង្ក្រាបទៅ មិនយូរប៉ុន្មានទីតាំងនេះ និងបើកដំណើរការវិញមិនខានឡើយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ