ព្រឹតិ្តការណ៍ថ្មីៗ

លឺថា២១ថ្នេរ អត់ទទួលខុសត្រូវហ្មង មានអីមកប្តឹងសមត្ថកិច្ចមើល

3 ខែ មុន 211 tnn_admin

ភ្នំពេញ៖ ក្មេងប្រុសម្នាក់ត្រូវឆ្កែអ្នកជិតខាងខាំឲ្យរបួសដេរ២១ថ្នេរ ហើយម្ចាស់ឆ្កែមិនទទួលខុសត្រូវ ឪពុកក្មេងរងគ្រោះមកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចក្រុម១១ ភូមិផ្សារតូច​ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

ក្មេងប្រុសរងគ្រោះឈ្មោះសេង ចិត្រា អាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី៤ នៅសាលាបឋមសិក្សាកុលាបទី១។ បុរសជាឪពុកឈ្មោះសំ សារុន អាយុ៣៤ឆ្នាំ មុនរបររត់រឺម៉កកង់បី អ្នកទាំង២ស្នាក់នៅភូមិកើតហេតុខាងលើ។ ចំណែកបុរសជាម្ចាស់សត្វឆ្កែមានឈ្មោះសួន ពិសិដ្ឋ ភេទប្រុស អាយុ៤៧ឆ្នាំ មានមុខរបរនៅផ្ទះ ស្នាក់នៅភូមកើតហេតុជាមួយគ្នា។

តាមប្រភពព័ត៌មានពីក្រុមគ្រួសារក្មេងប្រុសរងគ្រោះ ដែលឪពុកក្មេងរងគ្រោះបានអះអាងថានៅមុនពេលកើតហេតុ គឺនៅវេលាម៉ោង៧យប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ក្មេងប្រុសរងគ្រោះបានដើរចេញពីផ្ទះតាមផ្លូវគោលបំណងទៅទិញផ្លែស្វាយ ហូប ខណៈកំពុងដើរចេញពីផ្ទះបានបន្តិចនោះ ស្រាប់តែសត្វឆ្កែរបស់ឈ្មោះសួន ពិសិដ្ឋ បានខាំចំកំភួនជើងកូនគាត់ពីក្រោយ។ ក្រោយមកគាត់បានទៅជួបម្ចាស់សត្វឆ្កែដើម្បីឲ្យជួយចេញថ្លៃថ្នាំពេទ្យ ដោយសត្វឆ្កែនោះខាំឲ្យរងរបួសរហូត២១ថ្នេរ ហើយតំលៃក្នុងមួយថ្នេរ១ម៉ុឺនរៀល តែម្ចាស់សត្វឆ្កែខាងលើមិនទទួលខុសត្រូវ ទើបនៅវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី២៦ខែឆ្នាំដដែលក្រុមគ្រួសារក្មេងរងគ្រោះបានមកដាក់ពាកបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែទី១ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ដើម្បីឲ្យម្ចាស់សត្វឆ្កែជួយចេញថ្លៃថ្នាំព្យាបាលក្មេងប្រុសរងគ្រោះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ