ព្រឹតិ្តការណ៍ថ្មីៗ

ចាប់បានហើយៗ ឃាតកដែលចាក់និងអារ កសម្លាប់ថៅកែលក់គ្រឿងរថយន្ត

3 សប្តាហ៍ មុន 212 តូ សុផល

សៀមរាប ៖ ឃាតកដែលបានសម្លាប់ថៅកែលក់គ្រឿងបន្លាស់រថយន្ត ប្លន់យកលុយកាក់ជាច្រើនកន្លងទៅប៉ុន្មានថ្ងៃកន្លងទៅនេះ

ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការខេត្តចាប់បានហើយ នៅត្រង់ចំណុចរង្វង៉មូល ភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង នាវេលាល្ងាថ្ងៃទី២៥ខែមេសានាំ២០១៨។

ប៉ូលិសថា ជនសង្ស័យដែលចាប់ខ្លួនបាននេះមានឈ្មោះ ព្រហ្មសុព្រឹក្ស ហៅថាន អាយុ២៨ឆ្នាំ រស់នៅភូមិចាន់ស ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ចំណែកជនរងគ្រោះឈ្មោះ ពិត បារាំង អាយុ៤៥ឆ្នាំ ជាថៅកែលក់គ្រឿងបន្លាស់រថយន្ត។

ជនសង្ស័យរូបនេះសមត្ថកិច្ចកំពុងសាកសួរបន្ត កសាងសុំណុំរឿងទៅតុលាកា។

សូមបញ្ជាក់ផងដែរថា កាលពីវេលាម៉ោងប្រមាណជា ៨:០០នាទី ថ្ងៃ អង្គារ៍ ១០កើត ខែពិសាខ ឆ្នាំច សំរិទ្ធសក័ ព.ស២៥៦១ ត្រូវនិងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ មានគេប្រទះករណីឃាតកម្មមួយបានកើតឡើង បង្ករឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ស្ថិតនៅផ្ទះលក់គ្រឿងបន្លាស់រថយន្ដ (គ្មានផ្លាក់យីយោ) ស្ថិតនៅក្រុមទី៩ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

សមត្ថកិច្ចបានដាក់ការសង្ស័យ ថា មានឃាតកម្មកើតឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចាក់សម្លាប់ជនរងគ្រោះ ចំបំពង់ករបណ្តាលឲ្យស្លាប់ ក្នុងថ្លុកឈាន ។

បើតាមប្រភពព័ត៌មានជាបឋមពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ បារាំង ភេទប្រុស អាយុប្រមាណជា ៤៥ឆ្នាំ មុខរបរលក់គ្រឿងបន្លាស់រថយន្ត ។

តាមការសន្និដ្ឋានរបស់សម្ថតកិច្ចជំនាញបានបញ្ជាក់ថា ៖ ជនរងគ្រោះបានស្លាប់នៅចន្លោះម៉ោងប្រមាណជា ២១:០០នាទី រាត្រីថ្ងៃ២៣ ខែមេសា ឆ្នាំ២០១៨។

តែរហូតដល់ម៉ោងនេះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់លម្អិតពីករណីនេះនៅឡើយ ហើយកំពុងបន្តស្រាវជ្រាវ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ