ព្រឹតិ្តការណ៍ថ្មីៗ

ឱ្យស៊ីការ៉េមើលរឿងស៊ិច ហើយទប់អារម្មណ៍មិនបានចាប់ ក្មេងស្រីអាយុ១៤ឆ្នាំរំលោភ

2 ខែ មុន 518 តូ សុផល

ភ្នំពេញ៖ នគបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២៦មេសានេះបានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ សៀង សុជាតិ អាយុ៣៨ឆ្នាំ

ទៅកា​ន់តុលាការ ដើម្បីបន្តចំណាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីចាប់រំលោភក្មេងស្រីអាយុ១៤ឆ្នាំ នៅក្នុងសាលាបឋមសិក្សាច្បារអំពៅ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

កុមារីរងគ្រោះមានឈ្មោះ ស.ល.ហ អាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ជនសង្ស័យមានឈ្មោះ សៀង សុជាតិ អាយុ៣៨ឆ្នាំ មុខរបរលក់ការ៉េម ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បញ្ជាក់ថា កើតឡើងកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ នៅពេលដែលកុមារីរងគ្រោះ បានមកលេងនៅក្នុងសាលាបឋមសិក្សាច្បារអំពៅ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ហើយពេលនោះក៏បានជួបជនសង្ស័យ។

បន្ទាប់មកជនសង្ស័យបានឲ្យការ៉េម០១កែវ ទៅកុមារីរងគ្រោះហូប ហើយបើកទូរស័ព្ទឲ្យកុមាររីរងគ្រោះមើលរឿងអាសអាភាស បន្ទាប់មកជនសង្ស័យ ក៏បាននាំកុមារីរងគ្រោះចូលទៅក្នុងបន្ទប់ទឹក សាលា (ចំណុចកើតេហតុ) រួចចាប់រំលោភកុមារីរងគ្រោះ បានសម្រេចម្តង និងគម្រាមថា បើហ៊ាននិយាយរឿងប្រាប់គេ នឹងអាកសម្លាប់ចោល។

លុះដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ម៉ោង១២និង០០នាទី កុមារីរងគ្រោះមានសភាពស្លេកស្លាំង មិនសូវហូបបាយ ម្តាយក៏បានសួរ រួចកុមារីរងគ្រោះក៏និយាយរឿងហេតុ ទាំងអស់ប្រាប់ម្តាយ ពេលនោះម្តាយក៏នាំទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្តកណ្តាល ហើយគ្រូពេទ្យប្រាប់ថា កុមារីរងគ្រោះមានស្នាមដាច់រលាត់ប្រដាប់ភេទ។

បន្ទាប់មកម្តាយកុមារីរងគ្រោះក៏ទៅឃាត់ខ្លួនជនសង្ស័យ នៅភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមច្បាប់។

តាមការសាកសួរ កន្លងមកជនសង្ស័យ ធ្លាប់ចាប់រំលោភកុមារីរងគ្រោះបានសម្រេចចំនួន២លើកហើយ។ លើកទី១ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ម៉ោង១០ និងលើកទី២ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ម៉ោង១០៖៣០នាទី។ ទាំង២លើកនេះ គឺនៅចំណុចកើតហេតុខាងលើ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ