ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន២២នាក់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

1 ឆ្នាំ មុន 290 tnn_admin

ភ្នំពេញ៖កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៍វិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះប្រតិបត្តិការ ត្រួតពិនិត្យ ឃាត់ខ្លួន ជនជាតិវៀតណាមប្រុសស្រីចំនួន២២នាក់ក្នុងនោះស្រី៨នាក់កាលពីវេកាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី២៦ខែមេសាឆ្នាំ២០១៨ស្ថិតនៅចំណុចយឿត្រីគីឡូម៉ែត្រលេខ១១ ក្រុម៦ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

ដឹកនាំកំលាំងប្រតិបត្តិការណ៍ដោយលោកម៉ុក ប៊ុនឈៀង អនុប្រប្រធាននាយកដ្ឋានស៊ើបអង្កេត និង អនុវត្តន៍នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រោមការសម្របសម្រួលដោយលោកសៀងសុខព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបើកកិច្ចប្រតិបត្តការចុះត្រួតពិនិត្យនៅទីតាំងខាងលើហើយឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន២២នាក់ស្រី៨នាក់រកឃើញថា ពុំមានឯកសារត្រឹមត្រូវ ក្នុងការស្នាក់នៅ ។

លោក ម៉ុក ប៊ុនឈាង បានឲ្យដឹងថា ជនជាតិវៀតណាមទាំងនេះលួចឆ្លងដែនចូលមកជ្រកកោននិងធ្វើការងារ ដោយលួចលាក់ពុំមានលិខិតឆ្លងដែន ហើយត្រូវបានឃាត់ខ្លួននាំទៅបន្តនីតិវិធីនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

លោកបានបន្តទៀតថាសកម្មភាពស្រាវជ្រាវស៊ើបអង្កេតនគរបាលជំនាញនៅតែបន្តកាលបើរកឃើញជនបរទេសរូបណាដែលឆ្លងសែនចូលមកពុំស្របច្បាប់នឹងចាត់វិធានការអនុវត្តន៍ទៅតាមនីតិវិធី ។

ក្រោយឃាត់ជនជាតិវៀតណាមប្រុសស្រីទាំង២២នាក់ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តន៍ទៅតាមនីតិវិធី ៕កែវឈីម

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ