ព្រឹតិ្តការណ៍ថ្មីៗ

សិប្បកម្មកែច្នៃប្រេងឆា មួយកន្លែង ត្រូវអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះពិនិត្យម្តងទៀត !

1 ឆ្នាំ មុន 136 តូ សុផល

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នេះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យបានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យ សិប្បកម្មកែច្នៃប្រេងឆារ មួយកន្លែងដែលមានទីតាំង នៅតាម ផ្លូវបេតុងក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពអោយដឹងថា ទីតាំងមួយនេះ បានលួចបើកដំណើរការប្រមូលកែច្នៃ បង្កឲ្យហូរកំពប់ ប្រឡាក់តាម ផ្លូវក្បែរនោះ ភាយធំក្លិនឈ្ងៀមទ្រាំមិនបាន ប៉ះពាល់បរិស្ថាន សុខភាពប្រជាពលរដ្ឋក្បែរខាង យ៉ាង ធ្ងន់ធ្ងរ។

កាលពីកន្លងទៅ ថ្វីបើជាអាជ្ញាធរខណ្ឌ ការិយាល័យពាក់ព័ន្ធ ធ្លាប់ចុះអប់រំណែនាំ ជុំវិញផលប៉ះពាល់ ហើយ ធ្លាប់ទាំង ចុះបិទផ្អាកសកម្មភាពកែច្នៃរបស់សិប្បកម្មខាងលើថែមទៀត តែស្ងាត់ៗ បែរជាលួចបើក ដំណើរការសារជាថ្មីទៀតទៅវិញ។

ប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរ មេត្តាកុំធូររលុងពេកជាមួយទីតាំងមួយនេះ ព្រោះ ពួកគាត់រងផល ប៉ះពាល់ពីសិប្បកម្មខាងលើយូរហើយដែរ អាជ្ញាធរ ឬមន្ត្រីជំនាញពាក់ព័ន្ធ បានជ្រាបរួចជាស្រេចទៅហើយ ថាដល់កម្រឹតណានោះ ក្លិនឈ្ងៀម ស្ទើរពិបាកទ្រាំ ខ្លាញ់កំពប់ហូរធ្លាក់តាមផ្លូវក្បែរនោះ កង្វះអនាម័យ ជាផលប៉ះពាល់ដល់សុខភាពរាងកាយ។

គួររំលឹកដែរថា កាលពី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ សិប្បកម្មកែច្នៃប្រេងឆាគ្មានច្បាប់ខាងលើ ត្រូវបាន លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែន ជ័យ ដឹកនាំកម្លាំងចម្រុះចុះបិទផ្អាកអាជីវកម្មម្តងរួចមក ហើយ ក៏ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង ស្ងាត់ៗបែរជាអាចបើកដំណើរការបានវិញដដែល។

ពលរដ្ឋសង្ឃឹមថា លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងចាត់វិធានការតឹងរឹងចំពោះទីតាំង សិប្បកម្មប្រេងឆារដែលបង្កផលប៉ះពាល់ដល់ពលរដ្ឋមិនចប់មិនចេះហើយ ជាពិសេសកំណត់បទដ្ឋាន អោយច្បាស់លាស់ជាមួយម្ចាស់អាជីកម្មផង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ