ព្រឹតិ្តការណ៍ថ្មីៗ

ចែលី មេបនល្បែងធំ ទិញទឹកចិត្ត អភិបាល និង អធិការខណ្ឌ៧ ឬយ៉ាងណា បានជាមិនបង្ក្រាបសោះចឹង…?

7 ខែ មុន 1114 តូ សុផល

ភ្នំពេញ៖  ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំង ព្រះរាជាណាចក្រកម្ពុជា លើកលែងតែបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល។

ផ្ទុយពីច្បាប់ ដែលបានចែង  និងហាមឃាត់ជាដាច់ខាតនូវការលេងល្បែងស៊ីសងគ្រប់ប្រភេទ មិនថា ទីជនបទដាច់ស្រយាល ឬទីក្រុងស៊ីវីល័យនោះទេ គេសង្កេតឃើញ ល្បែងស៊ីសងគ្រប់ប្រភេទ ដូចជា៖ បៀរអាប៉ោង ជល់មាន់ ខ្លាឃ្លោក ស្ទូចប្រេងកូឡា ចាក់បាល់ ហ្គេមអនឡាញបង្កប់ល្បែងភ្នាល់ ឬ ហ្គេមបាញ់ត្រីជាដើម។

ទៀតសោត ទីតាំងខាងលើមួយចំនួនមានទាំងការជួញដូរ ចែកចាយ ប្រើប្រាស់ថ្នាំញៀន ដែលនាំអោយ ប៉ះពាល់ធ្ងន់ធ្ងរដល់បញ្ហាសន្តិសុខសណ្តាប់ធ្នាប់សង្គម ជាដើមចមនៃបទល្មើស លួច ឆក់ ប្លន់ និងហិង្សា ក្នុងគ្រួសារ-ល-។

បើក្រឡេកភ្នែកមកមើលខណ្ឌមួយនៅមិនឆ្ងាយពីខណ្ឌទួលគោក ក្រោមការដឹកនាំរបស់លោក ឯក ឃុន ដឿន ដែលមានពេញទៅដោយទីតាំងហ្គេមអនឡាញបង្កប់ល្បែងភ្នាល់គ្រប់ប្រភេទ និងទីតាំង កុងស៊ីង បញ្ចាំទាំងមានច្បាប់ និងគ្មានច្បាប់រាប់រយកន្លែងផងដែរ ក្នុងនោះ ខណ្ឌ៧មរា ក្រោមការដឹកនាំរបស់លោក

លោក លីម សុភា ជាអភិបាលខណ្ឌ និង លោក នេត ស៊ីថុន អធិការពូកែវោហានោះ ក៍មិនចាញ់ ខណ្ឌទួលគោកដែរ។ ល្បែងស៊ីសងប្រភេទកន្ទុយលេខ រីកដូចផ្សិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តែ លោកទាំង២គ្មានវិធានការក្នុងការបង្ក្រាបសោះ។

ជាក់ស្តែងទីតាំងកត់កន្ទុយលេខធំដុះស្លែរ ២កន្លែង ដែលមានម្ចាស់ ឈ្មោះ ចែលី បានកំពុងបើកកត់យ៉ាង មម៉ាញឹកញ៉ាប់ដៃញ៉ាប់ជើង និង សប្បាយប្រមូលលុយរាប់ពាន់ ម៉ឺនដុល្លារពីក្រុមអ្នកញៀនល្បែង ជាពិសេស នោះគឺឥឡូវមានបើកកត់តាមប្រពន្ធ័កុំព្យូទ័រទៀតផង។

តាមប្រភពព័ត៌មានច្បាស់ការបាន ប្រាប់អោយដឹងថា ទីតាំងកត់ទី១ ស្ថិតនៅផ្ទះលេខ ៣៤E0 ផ្លូវលេខ ១៦៤ សង្កាត់ផ្សារអូប្ញស្សីទី៣ ខណ្ឌ៧មករា ទល់មុខសាលារៀន សុវណ្ណភូមិ និងទីតាំងទី២ ស្ថិតក្នុងអាគារបូរីកីឡា ផ្លូវលេខ ២២១ សង្កាត់វាលវង់ ខណ្ឌ៧មករា។

ចាំមើលអភិបាល និង អធិការខណ្ឌ ៧មករា មានវិធានការបែបណាចំពោះទីតាំងល្បែងស៊ីសង ក្នុង មូលដ្ឋានរបស់ខ្លួន? ស្របពេលដែល អភិបាល និង អធិការខណ្ឌទួលគោក លែងខ្វាយខ្វល់និងការរិះគន់ ពីមហាជនទៅហើយ។ជាងនោះទៅតទៀត លោកទាំង២ ភ្លេចសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលស្តី ពីការអនុវត្ត គោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាពទាំង៩ចំណុចទៅហើយ៕

ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំង ព្រះរាជាណាចក្រកម្ពុជា លើកលែងតែបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល សូមចុចអានលម្អិត  (FCE51E4571DCAB36)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!