ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ស្ត្រីកត់ឆ្នោតយួនម្នាក់ ដកហូតលុយជាង១០ម៉ឺនរៀល..?

7 ខែ មុន 536 តូ សុផល

ភ្នំពេញ៖ ស្ត្រីម្នាក់ដែលជាអ្នកកត់កន្ទុយលេខ (ឆ្នោតវៀតណាម) ត្រូវសមត្ថ កិច្ចឃាត់ខ្លួនយកមកសាកសួរបន្ទាប់ ពីស្ត្រីខាងលើប្រព្រឹតបទល្មើសជាក់ស្តែង។ឃាត់ខ្លួននេះកាលពីថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង១៦ និង៣០នាទីល្ងាចនៅចំណុចផ្ទះគ្មានលេខផ្លូវ លំភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

សមត្ថកិច្ចប្រាប់ ស្ត្រីខាងលើឈ្មោះកែវ សារ៉េត ហៅកយ អាយុ៤៣ឆ្នាំមុខរបរកត់ឆ្នោត ស្នាក់នៅភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

លោក គួក សុខហួរ អធិការរងនគរបាលខណ្ឌបានឲ្យដឹងថា ដោយមានប្រជាពលរដ្ឋនៅក្បែនោះបានរាយការណ៍ថាមានករណីលេងល្បែងសុីសងខុសច្បាប់ (កត់ឆ្នោតវៀតណាម) ហើយលោកអធិការរងបានរាយការណ៍ទៅលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសុំគោលការណ៍ចុះបង្រាប។

លោកអធិការរង បន្តទៀតថា ក្នុងការចុះបង្ក្រាបនេះក៍មានការអនុញ្ញាតិតាមរយះទូរស័ព្ទពីលោក ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផងដែរជាក់ស្តែងឃាត់ខ្លួនបានស្ត្រីខាងលើនិងដកហូតលុយខ្មែរចំនួន
១៣.៥០០០រៀល ឧបករណ៍គិតលេខចំនួន១ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។

យោងតាមចម្លើយសារភាពរបស់ស្ត្រីខាងលើបានប្រាប់សមត្ថកិច្ចថា ខ្លួនគ្រាន់តែជាអ្នកកត់សុីឈ្នួលឲ្យគេតែប៉ុណ្ណោះដោយក្រាន់បានកម្រៃខ្លះ។

បច្ចុប្បន្ន ស្ត្រីខាងលើរួមនិងវត្ថុតាងកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរ បាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្តតាមនិតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!