ព្រឹតិ្តការណ៍ថ្មីៗ

 តូចចិត្តធ្វើអត្តឃាតខ្លួនឯង គ្រាន់តែរឿង សុំលុយកូនស្រីទិញម្ហូបមិនបាន!

3 ខែ មុន 244 តូ សុផល

បាត់ដំបង ៖ ស្ត្រីម្នាក់បានធ្វើអត្តឃាតដោយចងក នៅថ្ងៃទី ២៥ មេសា ២០១៨ វេលាម៉ោង១៤៖០០នាទី ចំណុចសៃឡូកូនភ្នំ ស្ថិតនៅក្នុងក្រុមទី០៧ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីចង​ក ធ្វើអត្តឃាតសម្លាប់ខ្លួនឯង ក្រោយពីសុំលុយកូនស្រីទិញម្ហូបមិនបានរួចមកនោះ។

បើតាមប៉ូលីសថា ជនរងគ្រោះ ឈ្មោះ​ សេង​ សារឿន ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិ-ឃំុកើតហេតុខាងលើ ។
មូលហេតុ ៖ មុនកើតហេតុ ជនរងគ្រោះបានសុំលុយពីកូនស្រី ឈ្មោះ រីម​ ធារី អាយុ១៨ឆ្នាំ ទៅទិញម្ហូប តែកូនមិនអោយ ព្រោះកូនខ្លាចម៉ែ យកទៅទិញស្រាផឹក ព្រោះគាត់ស្រវឹងជាប់ជាប្រចាំ បន្ទាប់មកជនរងគ្រោះបានដើរទៅក្រោយផ្ទះបាត់ទៅ លុះដល់វេលាម៉ោងខាងលើ កូនស្រីបានដើរទៅបន្ទប់ទឹក ក្រោយផ្ទះចម្ងាយប្រហែល២៥ម៉ែត្រ ស្រាប់តែឃើញម្តាយរបស់ខ្លួនចង​ ក​ នឹងអាវ ដែវែង ជាប់នឹងផ្ទោងបន្ទប់ទឹកស្លាប់បាត់ទៅហើយ ។

ក្រោយពីសមត្ថកិច្ចយើងចុះពិនិត្យសាកសព ឃើញថាគ្មានស្នាកស្នាមអ្វីពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ ជនរងគ្រោះពិតជាស្លាប់ដោយចង ក ធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកាកដមែន នឹងបានប្រគល់សាកសពជនរងគ្រោះ អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ